ហែម ថុនវិទិនី នឹងត្រូវធ្វើការប្រកួតក្នុងអូឡាំពិក ទីក្រុង Rio រាត្រីនេះ

កីឡាការិនីហែលទឹកកម្ពុជា ហែម ថុនវិទិនី នឹងចាប់ផ្តើមយុទ្ធនាការនៃការប្រកួតអូឡាំពិកទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នៅរាត្រីនេះ ក្នុងវិញ្ញាសាហែលទឹកនារីចម្ងាយ ៥០ ម៉ែត្រ សេរី ជុំទី ១ នៅកីឡដ្ឋាន Olympic Aquatics។ វិទិនី នឹងសម្លឹងការបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់នាង ក្រោយពីបានធ្វើការត្រៀមលក្ខណៈ តាមរយៈការចំណាយពេលហ្វឹកហាត់រយៈពេល១ឆ្នាំនៅប្រទេសថៃ។ ក្នុងការប្រកួតព្រឹត្តិការណ៍អូឡាំពិកទីក្រុងឡុងដ៍ កាលពីឆ្នាំ២០១២ កីឡាការិនីរបស់កម្ពុជារូបនេះ បានប្រើប្រាស់ថិរវេលាចំនួន៣០វិនាទី។

vinity

ការត្រៀមលក្ខណៈរបស់កីឡាការិនីហែម ថុនវិទិនី កំពុងតែស្ថិតក្នុងស្ថានភាពល្អប្រសើរ ក្រោយពីបានជួបបញ្ហាក្តៅខ្លួន ក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះដោយសារតែបញ្ហាអាកាសធាតុ និងការធ្វើដំណើរក្នុងចម្ងាយឆ្ងាយទៅកាន់ប្រេស៊ីល។

vinity2

វិទិនី ស្ថិតក្នុងជម្រុះទី ៤ ឬ Heat 4 ប៉ុន្តែ នាងត្រូវធ្វើការប្រជែងជាមួយនឹងកីឡាការិនី ៩៣ នាក់ផ្សេងទៀតដើម្បីឈានទៅប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ការប្រកួតនេះ នឹងចាប់ផ្តើមនៅម៉ោង ១១ យប់ (ម៉ោងនៅកម្ពុជា)៕

vinity3

The post ហែម ថុនវិទិនី នឹងត្រូវធ្វើការប្រកួតក្នុងអូឡាំពិក ទីក្រុង Rio រាត្រីនេះ appeared first on CamboSport.