ផ្ទុះ​គ្រាប់បែក២គ្រាប់ពីក្នុង​ផើង​ផ្កា​​​​យប់​មិញ​នៅ​ថៃ​៖ ស្ត្រី​ថៃ​ម្នាក់​ស្លាប់ និង​ជនបរទេស ២០ នាក់​រងរបួស​

ស្ត្រីម្នាក់បានសម្លាប់ និងមនុស្សយ៉ាងតិច ២០ នាក់ ផ្សេងទៀត បានរងរបួស ក្រោយគ្រាប់បែកចំនួន ២ គ្រាប់ ត្រូវបានបំផ្ទុះនៅក្នុងរមនីយដ្ឋានដ៏ពេញនិយមមួយនៅក្នុងប្រទេសថៃ កាលពីយប់មិញនេះ ។

គ្រឿងជាតិផ្ទុះនេះដែលត្រូវបានគេជឿថា ដាក់បង្កប់នៅក្នុងផើងផ្កា បានផ្ទុះឡើងនៅក្នុងរមណីដ្ឋានស្រុក Hua Hin កាលពីយប់ថ្ងៃទី ១១ សីហា ២០១៦ ។

យ៉ាងណាមិញ បើតាមរបាយការណ៍ជាច្រើននៅលើបណ្តាញសង្គមវិញ បានសន្មត់ថា ជនជាតិអង់គ្លេស ២ នាក់ បានរងរបួសធ្ងន់ធ្ងរ ស្ថិតក្នុងភ្ញៀវទេសចរបរទេសរងរបួស ៩ នាក់ ផ្សេងទៀត ។

នាយរងប៉ូលីសក្នុងតំបន់ លោក Samer Yousamran និយាយថា គ្រាប់បែកទី២ ដែលបានផ្ទុះនៅក្បែរបាមួយនៃរមណីដ្ឋាន Hua Hin នៅវេលាម៉ោង ១០ និង ២០ នាទី យប់ថ្ងៃ ១១ សីហា បានសម្លាប់ស្ត្រីជនជាតិថៃម្នាក់, ជនបរទេស ៨ នាក់ រងរបួស និងជនជាតិថៃម្នាក់ទៀតផងដែរ

លោកបន្តថា គ្រាប់បែកទី១បានផ្ទុះប្រហែល ២០ នាទី មុន ដោយឃ្លាតពីគ្នាចម្ងាយប្រហែល ៥០ នាទី ពីគ្រាប់បែកទី២, ប៉ុន្តែ វាពុំបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ នៅក្នុងករណីផ្ទុះលើកដំបូងនោះ ។

គួរបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍ដាច់ដោយឡែកមួយ កាលពីម្សិលមិញ, គ្រាប់បែកមួយបានផ្ទុះនៅក្នុងផ្សារ១កន្លែង ស្ថិតក្នុងខេត្ត Tran ភាគខាងត្បូងនៃប្រទេសថៃ បានបណ្តាលឲ្យមនុស្ស ៦ នាក់ រងរបួសផងដែរ ។ ហើយប៉ូលីសជឿថា ការបំផ្ទុះនេះ គឺជាប់ពាក់ព័ន្ធទៅនឹងជម្លោះក្នុងតំបន់ ។

បច្ចុប្បន្ន ប៉ូលីសកំពុងបើកការស៊ើបអង្កេត ដើម្បីកំណត់អត្តសញ្ញាណជនដាក់គ្រឿងបំផ្ទុះនេះ ៕

 


ផ្ទុះ​គ្រាប់បែក២គ្រាប់ពីក្នុង​ផើង​ផ្កា​​​​យប់​មិញ​នៅ​ថៃ​៖ ស្ត្រី​ថៃ​ម្នាក់​ស្លាប់ និង​ជនបរទេស ២០ នាក់​រងរបួស​

វិធី​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​បំផ្លាញ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​

ផ្ទុះ​គ្រាប់បែក២គ្រាប់ពីក្នុង​ផើង​ផ្កា​​​​យប់​មិញ​នៅ​ថៃ​៖ ស្ត្រី​ថៃ​ម្នាក់​ស្លាប់ និង​ជនបរទេស ២០ នាក់​រងរបួស​

លោក ហ៊ុន សែន អះអាង​ថា​មិន​យោគយល់​និង​មិន​អត់​អោន​ចំពោះ​ជន​វាយ​លើ​តំណាង​រាស្ត្រ