អ្នកជម្ងឺដែលសម្រាកព្យាបាល ក្នុងមន្ទីពេទ្យ យូរជាងគេបំផុតក្នុងលោក!

ប្រេស៊ីល៖ គ្រាន់តែគិតស្រមៃលេងៗថា ប្រសិនបើយើងស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បី ព្យាបាលត្រឹមរយៈពេល ២-៣ថ្ងៃ  ​ ឬមួយអាទិត្យ ​ មានអារម្មណ៍ថាគួរធុញទ្រាន់ណាស់ ទៅហើយ   ប៉ុន្តែពេលនេះ តើអ្នកជឿទេថា នៅក្នុងពិភពលោកយើង មានមនុស្សដែលបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ យូររហូតទៅដល់៤៥ឆ្នាំ?

នេះគឺជារឿងពិតរបស់បុរសកម្សត់ម្នាក់ នៅប្រទេសប្រេស៊ីលឈ្មោះ Paulo Henrique Machado គាត់ត្រូវបានគេដាក់ឈ្មោះថា ជាអ្នកជម្ងឺដែលសម្រាកព្យបាលក្នុងមន្ទីពេទ្យ យូរជាងគេបំផុតក្នុងលោក។  វាគឺជាការត្រឹមត្រូវណាស់ ពីព្រោះគាត់ត្រូវបាន ឪពុកម្តាយបញ្ជូនមកព្យាបាល នៅមន្ទីពេទ្យតាំងពីពេលកើតមក បាន២ថ្ងៃម្ល៉េះ ហើយមកដល់ពេលនេះ គាត់នៅតែទទួលការព្យាបាល នៅក្នុងមន្ទីរពេទ្យដដែល ដោយសារជម្ងឺគ្រុនស្វិតដៃជើង។  វាបានបណ្តាលឱ្យសាច់ដុំលោក Paulo ចុះខ្សោយ និងអសមត្ថភាព ក្នុងការធ្វើចលនា ឬទទួលដឹងឮនូវរឿងនៅជុំវិញខ្លួន ហើយគាត់ត្រូវ ពាក់ឧបករណ៍ដកដង្ហើមគ្រប់ពេលវេលា រាល់ពេលធ្វើដំណើរទៅទីជិតឆ្ងាយផងដែរ ដើម្បីការពារការឆ្លងមេរោគនៅខាងក្រៅមន្ទីរពេទ្យ។

ពេញមួយជីវិត៤៥ឆ្នាំរបស់គាត់ បានចេញពីមន្ទីរពេទ្យតែ៥០លើកប៉ុណ្ណោះ។ លោក Paulo និយាយថា៖ «ខ្ញុំបានឃើញតែផ្នែកខាងលើ ខាងក្រោម និងចូលទៅក្នុងបន្ទប់កុមារផ្សេងទៀត ដែលមាននៅមន្ទីរពេទ្យទីនេះ ​វាគឺជារបៀបដែលខ្ញុំរស់នៅលើភពផែនដីនេះ។  សម្រាប់ខ្ញុំការលេងបាល់ទាត់​​  ឬការលេងល្បែងសាមញ្ញៗដទៃទៀត វាពិតជាមានន័យណាស់ តែវាមិនមែនជាអ្វីដែលខ្ញុំ អាចធ្វើបានទេ ហើយអ្វីដែលខ្ញុំអាចធ្វើបានគឺមានតែក្តីស្រមើលស្រមៃម្យ៉ាងគត់»។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏លោក Paulo មិនបានអស់សង្ឃឹមនៅក្នុងជីវិតមួយនេះដែរ គាត់ត្រូវបានខាងមន្ទីរពេទ្យអនុញ្ញាត្តិឱ្យមានបន្ទប់ស្នាក់នៅផ្ទាល់ខ្លួន  ដោយមានការតុបតែងទៅតាមចំណង់ចំណូលចិត្តផងដែរ។

នៅទីនោះគាត់បានរស់នៅក្នុងមន្ទីរពេទ្យ ជាមួយនាង Eliana ម្នាក់ទៀត ដែលនាងមាន ជម្ងឺដូចគ្នា។ ខណៈដែលបានគេងនៅក្នុងបន្ទប់ជាមួយនាង Eliana លោក Paulo បានប្រាប់ថារវាងគាត់ និងនាងគឺប្រៀបដូចបងប្រុស និងបងស្រីអញ្ចឹង ព្រោះនាង យល់ចិត្តគាត់ជាងគេ។

លោក Paulo ក៏បានប្រាប់ទៀតថា កាលពីពេលគាត់នៅក្មេងៗ ក៏មានមិត្តភក្តិជាអ្នកជម្ងឺដូចគាត់ជាច្រើនដូចជា Eliana Pedrinho Anderson Claudia Luciana Tania ជាដើម បានសម្រាកព្យាបាលជាមួយគ្នា ប៉ុន្តែក្រោយៗមកក្នុងអំឡុង ឆ្នាំ១៩៩២ ដោយសារស្ថានភាពសុខភាព  ពួកគេកាន់តែធ្ងន់ធ្ងរទៅៗពួកគេក៏បាន ចាកចេញពីគាត់ម្នាក់ម្តងៗ គឺចុងក្រោយនៅសល់តែនាង Eliana ម្នាក់ប៉ុណ្ណោះ។

ក្នុងមួយជីវិតរបស់លោក Paulo មិនអាចបំភ្លេចបាននោះគឺ ការធ្វើដំណើរទៅឃើញ សមុទ្រជាលើកដំបូង នៅក្នុងជីវិត កាលពីអាយុ៣២ឆ្នាំ ដោយគេងនៅលើរទេះរុញ ជាមួយនាង Eliana មិត្តស្និទ្ធស្នាលរបស់គាត់។

បច្ចុប្បន្នដោយសារពួកគេ មិនអាចធ្វើអ្វីបានមែន តែគេក៏បានកសាងក្តីសុខរួមគ្នាមួយ គឺការបង្កើតរឿងតុក្កតា ដែលមានចំណងជើងថា The Adventures of Leca and her Friends ដែលរៀបរាប់អំពីក្តីស្រមៃរបស់អ្នកទាំងពីរ ហើយពួកគេសង្ឃឹមថាថ្ងៃណាមួយ វានឹងបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ឱ្យមនុស្សជាច្រើនបានដឹង។

ដោយមើលឃើញពីការខិតខំប្រឹងប្រែង ធ្វើរឿងតុក្កតារបស់អ្នកទាំងពីរនេះ អគ្គនាយក មន្ទីរពេទ្យលោក Ligia Marcia Fizeto បានធ្វើការកោតសរសើរថា «បេះដូងរបស់ខ្ញុំគឺ ពោរពេញទៅដោយសុភមង្គល ដែលអាចឲ្យពួកគាត់ទាំង២នាក់ បានសម្រេច គោលដៅមួយក្នុងក្តីសុបិន្ត  វាជាការអស្ចារ្យណាស់ ដែលពួកគាត់អាចធ្វើបាន ទោះបីជាគ្មានកាយសម្បទាគ្រប់គ្រាន់ ដូចមនុស្សទូទៅក៏ដោយ»។

ដូច្នេះគ្រប់គ្នាសូមកុំអស់សង្ឃឹម ត្រូវមានចិត្តតស៊ូទាំងអស់គ្នា ទោះបីជាមានរឿងអ្វី កើតឡើងក៏ដោយក៏មិនត្រូវចុះចាញ់នោះដែរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកជម្ងឺដែលសម្រាកព្យាបាល ក្នុងមន្ទីពេទ្យ យូរជាងគេបំផុតក្នុងលោក!

អ្នកជម្ងឺដែលសម្រាកព្យាបាល ក្នុងមន្ទីពេទ្យ យូរជាងគេបំផុតក្នុងលោក!

អ្នកជម្ងឺដែលសម្រាកព្យាបាល ក្នុងមន្ទីពេទ្យ យូរជាងគេបំផុតក្នុងលោក!

អ្នកជម្ងឺដែលសម្រាកព្យាបាល ក្នុងមន្ទីពេទ្យ យូរជាងគេបំផុតក្នុងលោក!

អ្នកជម្ងឺដែលសម្រាកព្យាបាល ក្នុងមន្ទីពេទ្យ យូរជាងគេបំផុតក្នុងលោក!

អ្នកជម្ងឺដែលសម្រាកព្យាបាល ក្នុងមន្ទីពេទ្យ យូរជាងគេបំផុតក្នុងលោក!

អ្នកជម្ងឺដែលសម្រាកព្យាបាល ក្នុងមន្ទីពេទ្យ យូរជាងគេបំផុតក្នុងលោក!