ចាន់ រតនា ​ចង់​ឈ្នះ​កីឡាករ​ចិន ដើម្បី​បង្ហាញ​ថា​គុន​ខ្មែរ​ខ្លាំង

អ្នក​វាយ​ក្នុង​ទ្រុង​សំបូរ​ក្បាច់ ចាន់ រតនា ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ជើង​ខ្លាំង​របស់​ចិន​ឈ្មោះ​ថា Ma ​ក្នុង​ព្រឹត្តិការណ៍​ ​ONE​ Championship: Heroes of the World នៅ​​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៣​ ខែ​សីហា​ ឆ្នាំ​២០១៦​ ​ក្នុង​ទី​ក្រុង​ម៉ាកាវ​ ប្រទេស​ចិន។

 

ចាន់ រតនា ​ចង់​ឈ្នះ​កីឡាករ​ចិន ដើម្បី​បង្ហាញ​ថា​គុន​ខ្មែរ​ខ្លាំងចាន់ រតនា

 

អំឡុង​ពេល​កំពុង​ហាត់​នៅ​ម៉ាកាវ ចាន់ រតនា ​បាន​និយាយ​ប្រាប់​ sabay ​ដោយ​ផ្ទាល់​ថា​រូបគេ​ពិត​ជា​ចង់​ឈ្នះ​ការ​ប្រកួត​នេះ​ណាស់ ដើម្បី​មុខ​មាត់​ប្រទេស​ជាតិ។ គុន​បុរាណ​ខ្មែរ​ជា​របស់​ខ្មែរ ​ដូច្នេះ​ប្រសិន​បើ​ឈ្នះ​ការ​ប្រកួត​នេះ​អាច​នឹង​ធ្វើ​ឱ្យ​សកលលោក​បាន​ស្គាល់​វា​កាន់​តែ​ច្បាស់ និង​យល់​ថា​វា​ពិត​ជា​ខ្លាំង ​និង​ប្លែក​កម្រិត​ណា។

 

វីដេអូ​ផ្ទាល់​របស់ ចាន់ រតនា៖

 

 

​កីឡាករ​​​ចូល​វាយ​ក្នុង​ទ្រុង​តាំង​ពី​ឆ្នាំ​២០១៤​មក​នេះ ​ធ្លាប់​បាន​ប្រកួត​៤​ដង​មក​ហើយ ដោយ​ក្នុង​នោះ​ឈ្នះ​៣​ដង និង​ស្មើ​គ្នា​១​ដង។ កីឡាករ​ធ្លាប់​ទៅ​រត់​រ៉ឺម៉ក់​ម្ដង​ម្កាល​រូប​នេះ ​ជា​កីឡាករ​ដំបូង​គេ​សម្រាប់​កម្ពុជា ​ដែល​មាន​សមត្ថភាព​​ឈ្នះ​កីឡាករ​ហ្វីលីពីន Roman Gonzalez ក្នុង​ទឹក​ទី​១​​កាល​ពី​ឆ្នាំ​​​២០១៥ ហើយ​គោល​បំណង​របស់​រូបគេ​គឺ​ចង់​ប៉ះ​កីឡាករ​ខ្លាំង​ៗ​ផ្សេង​ទៀត៕

 

អត្ថបទ៖ មុន្នី រម្យ