កីឡាករ​ហែល​ទឹក​សិង្ហបុរី​បំបែក​កំណត់ត្រា​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ អូឡាំពិក​

Joseph Schooling អ្នក​ហែល​ទឹក​មក​ពី​ប្រទេស​សិង្ហបុរី​ បាន​បង្កើត​កំណត់ត្រា​ថ្មី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ បន្ទាប់​ពី ឈ្នះ​ការ​ប្រកួត​ហែល​មេអំបៅ​១០០ម៉ែត្រ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

 

កីឡាករ​ហែល​ទឹក​សិង្ហបុរី​បំបែក​កំណត់ត្រា​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ អូឡាំពិក​

 

អត្តពលិក​វ័យ​២១ឆ្នាំ ​ក្លាយ​ជា​កីឡាករ​សិង្ហបុរី​ដំបូង​គេ​ដែល​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​វិញ្ញាសា​ហែល​ទឹក​ក្រោយ​បញ្ចប់​ការ​ហែល​ក្នុង​ចំណាត់​ថ្នាក់​លេខ​១ ធ្វើ​បាន​ថេរវេលា ៥០,៨៣វិនាទី។ ដោយ​ឡែក​មិត្ត​រួម​ក្រុម​ម្នាក់​ទៀត​របស់​ Joseph ឈ្មោះ Quah Zheng Wen ខក​ខាន​មិន​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ក្រោយ​បញ្ចប់​​ចំណាត់​ថ្នាក់​លេខ​៨​ក្នុង​ថេរវេលា​ ៥២,២៦វិនាទី។

 

ការ​ប្រកួត​ហែល​មេអំបៅ​ ១០០ម៉ែត្រ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ស្អែក​នេះ វេលា​ម៉ោង​៨ព្រឹក​ ម៉ោង​នៅ​កម្ពុជា។ ចាំ​មើល​ថា​តើ​ Joseph អាច​បំបែក​កំណត់ត្រា​ឈ្នះ​មេដាយ​មាស​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ឲ្យ​សិង្ហបុរី​ បាន​ឬ​យ៉ាងណា​៕

 

កីឡាករ​ហែល​ទឹក​សិង្ហបុរី​បំបែក​កំណត់ត្រា​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ អូឡាំពិក​

 

កីឡាករ​ហែល​ទឹក​សិង្ហបុរី​បំបែក​កំណត់ត្រា​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ អូឡាំពិក​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Channel News Asia