អីយ៉ា ទឹម រដ្ឋា បង្ហាញមុខ​គូស្នេហ៍​ហើយ ​!!

6 Videos


ក្រោយពីបែកពីគូស្នេហ៍រូបសង្ហាជនជាតិប៉ាគីស្ថានមិនបានប៉ុន្មានផងស្រីស្អាតដែលមានទម្រង់មុខ ដូចបរទេស ទឹម រដ្ឋា បានប្រកាសថា នាងមានអ្នកថ្មីហើយ តែមិនមែនជាបុរសខ្មែរនោះទេ។ប៉ុន្តែយ៉ាងណា ទឹម រដ្ឋា មិនបានបង្ហាញមុខមាត់បុរសម្នាក់នោះទេ ។ តែថ្មីៗនេះ គេបានឃើញ ទឹម រដ្ឋា បង្ហាញមុខ គូស្នេហ៍របស់ខ្លួន ។ ពិតជាសង្ហានិងសក្តិសមជាមួយរូបនាង ។

អីយ៉ា ទឹម រដ្ឋា បង្ហាញមុខ​គូស្នេហ៍​ហើយ ​!!

បើទោះបីជាបែកបាក់ជាមួយគូស្នេហ៍ជាជនបរទេសក៏ពិតមែន ។ តែ ទឹម រដ្ឋា ហាក់មិនរាងចាល ក្នុងការបង្កើតចំណងស្នេហ៍ជាមួយជាតិសាសន៍ផ្សេងនោះទេ ។ ស្រីស្អាតរូបនេះធ្លាប់ប្រាប់ថានាងមិនមាន អារម្មណ៍ស្រលាញ់បុរសខ្មែរទេ ។ និយាយមិនទាន់បានប៉ុន្មានផងមានការបង្ហើបថា ទឹម រដ្ឋា រកបានគូស្នេហ៍ ថ្មីជាបុរសជនជាតិអាគាំងរូបសង្ហាដែលមានមុខជំនួញគ្រាន់បើនៅស្រុកខ្មែរ ។

អីយ៉ា ទឹម រដ្ឋា បង្ហាញមុខ​គូស្នេហ៍​ហើយ ​!!

ជាមួយនិងការទទួលស្គាល់ ការពិត ទឹម រដ្ឋា ប្រាប់ថាមិនចង់និយាយដូចមុនខ្លាចមានបញ្ហានាំខ្មាស់គេ ។ ប៉ុន្តែថ្មីៗនេះគេបានឃើញ ទឹម រដ្ឋា បង្ហោះរូបថតជាមួយគូស្នេហ៍យ៉ាងផ្អែមល្អែមគួរអោយច្រណែន។ពីមួយថ្ងៃទៅមួយថ្ងៃ ចំណងស្នេហ៍ របស់ ទឹម រដ្ឋា កាន់តែល្អូកល្អើនពេលខ្លះពួកគេបានបណ្តើរគ្នាទៅដើរកំសាន្តនៅតាមតំបន់មាត់សមុទ្រនិងតំបន់ ទេសចរណ៍នានា ។ តែក្នុងកម្មវិធីកំសាន្តរបស់មិត្តភក្តិ ទឹម រដ្ឋា មិនទាន់ហ៊ានបើកចំហរទេ ។

អីយ៉ា ទឹម រដ្ឋា បង្ហាញមុខ​គូស្នេហ៍​ហើយ ​!!

មិនត្រឹមជោគជ័យស្នេហាប៉ុណ្ណោះទេ ។ សូម្បីតែការងារសិល្បៈរបស់ ទឹម រដ្ឋា ក៏ឡើងកូដមិនធម្មតា ដែរ ។ សព្វថ្ងៃនាងថតរឿងបន្តបន្ទាប់ប្រមាណជាបីដែលមានដូចជារឿង «បណ្តឹងខ្មោចស្រីទាំងប្រាំ» «ម្ទេសហឹរ អំបិលប្រៃ» និងរឿង«អន្ទាក់ហង្ស» ជាដើម ៕ ចេនី

អីយ៉ា ទឹម រដ្ឋា បង្ហាញមុខ​គូស្នេហ៍​ហើយ ​!!អីយ៉ា ទឹម រដ្ឋា បង្ហាញមុខ​គូស្នេហ៍​ហើយ ​!!អីយ៉ា ទឹម រដ្ឋា បង្ហាញមុខ​គូស្នេហ៍​ហើយ ​!!អីយ៉ា ទឹម រដ្ឋា បង្ហាញមុខ​គូស្នេហ៍​ហើយ ​!!