តោះ! ចូល​រួម​ប្រកួត​ធ្វើ​វីដេអូ​ខ្លី​របស់ JICA និង គ.ជ.ប ដើម្បី​​ជួយ​សង្គម​និង​ឈ្នះ​រង្វាន់​ទូរស័ព្ទ

អ្នក​​ណា​ខ្លះមាន​ទេព​កោសល្យ និង​ចំណូល​ចិត្ត​ថត​វីដេអូ? ចង់​បញ្ចេញ​ស្នាដៃ​និង​គំនិត​ច្នៃ​ប្រឌិត​របស់​អ្នក​ក្នុង​ការ​ប្រកួត​ដើម្បី​ឈ្នះ​រង្វាន់​ទូស័ព្ទ​ដៃ​ទំនើបៗ​ទេ?

 

តោះ! ឱកាស​មក​ដល់​ហើយ កុំ​នៅ​អល់​អែក​អី ចូល​រួម​ការ​ប្រកួត​បង្កើត​វីដេអូ​អប់រំ​ខ្លី ស្តីពី «ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត» ដែល​រៀបចំ​ដោយ​ទី​ភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ JICA សហការ​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។ គោល​បំណង​នៃ​ការ​ប្រកួត​នេះ​គឺ​ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សាធារណជន​ក្នុង​ដំណើរ​ការ​បោះឆ្នោត នា​ពេល​ខាង​មុខ។

 

តោះ! ចូល​រួម​ប្រកួត​ធ្វើ​វីដេអូ​ខ្លី​របស់ JICA និង គ.ជ.ប ដើម្បី​​ជួយ​សង្គម​និង​ឈ្នះ​រង្វាន់​ទូរស័ព្ទ

 

ការ​ប្រកួត​នេះ​មាន​រយៈពេល​១​ខែ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦។ លទ្ធផល​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា រីឯ​ការ​ប្រគល់​រង្វាន់​ដល់​ម្ចាស់​ជយ​​លាភី​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ទី​ស្ដី​ការ គ.ជ.ប។

 

រង្វាន់ និង អត្ថប្រយោជន៍ផ្សេងទៀត៖
អ្នក​ឈ្នះ​ចំនួន​៣​រូប​នឹង​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ពី​ការ​ប្រកួតនេះ ៖
– លេខ១ ទូរស័ព្ទ SONY Xperia Z3 Compact ១គ្រឿង
– លេខ២ iPod Nano ១គ្រឿង
– លេខ៣ ទូរស័ព្ទ HUAWEI Y6 ១គ្រឿង

 

ក្រៅ​ពី​ទទួល​បាន​រង្វាន់​ខាង​លើ​នេះ អ្នក​ឈ្នះ​ការ​ប្រកួត​ក៏​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​បន្ថែម​ទៀត ដូច​ជា​អាច​បង្ហោះ​វីដេអូ​លើ Youtube បាន​ដោយ​ដាក់​ជា​សាធារណៈ អាច​បង្ហោះ​វីដេអូ​ចូល​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ហើយ​គ.ជ.ប នឹង​ធ្វើការ​ចែក​រំលែក​វីដេអូ​នោះ​បន្ត​លើ​ទំព័រ​ហ្វេសប៊ុក Cambodia NEC spokesperson គ.ជ.ប នឹង​បង្ហោះ​តំណ​ភ្ជាប់​វីដេអូ Youtube នៅ​លើ​គេហទំព័រ​របស់ គ.ជ.ប។ អ្វី​ដែល​រឹត​តែ​ពិសេស​នោះ​ពិធី​ប្រគល់​រង្វាន់ និង​វីដេអូ​ទាំង​នោះ​នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត។

 

ដោយ​​ឡែក​​អ្នក​ដែល​បង្កើត​វីដេអូ​ល្អ​ជាង​គេ​ទាំង​១០​ក្រុម នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​សិក្ខា​សាលា ស្តី​ពី​បច្ចេក​ទេស​ផលិត​វីដេអូ​ទៀត​ផង។

 

ចង់​ដឹង​ពីរ​បៀប​នៃ​ការ​ដាក់​វីដេអូ​ប្រកួត​ប្រជែង និង​ខ្លឹមសារ​នៃ​ការ​បង្កើត​វីដេអូ ទស្សនា​ការ​បង្ហាញ​តាមរយៈ​វីដេអូ​ខាង​ក្រោម​នេះ

 

ប្រិយមិត្ត​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ក្នុង​ការ​ថតវីដេអូ​រួសរាន់​ឡើង ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​បាន​ឈ្នះ​ទាំង​រង្វាន់ និង​ចូលរួម​ចំណែក​ក្នុង​ការងារ​សង្គម។ កុំ​ភ្លេច​ហៅ​មិត្តភក្តិ​ឲ្យ​ចូលរួម​ផង​ណា!

 

ព័ត៌មាន​លម្អិត ស្ដីពី​​លក្ខខណ្ឌ​ផ្សេងៗ សូម​ចូល​ទៅ​កាន់៖
ទំព័រ​ហ្វេសប៊ុក៖ https://www.facebook.com/JICANEC/
គេហទំព័រ៖ http://www.necelect.org.kh
ឬ ផ្ញើអ៊ីម៉ែលមកកាន់៖ [email protected]
ឬ ទាក់ទងមកលេខទូរស័ព្ទ៖ ០៩៥ ៥៤៣ ៥៨៦ ។

 

អត្ថបទៈ ឆៃ យ៉ារិទ្ធ