UCB សាខា​ថ្មី បើក​បម្រើ​អតិថិជន​កម្ចី​​ខ្នាត​ធំ ចាប់​ពី​៥០​ម៉ឺន​ដុល្លារ​ឡើងទៅ

នេះ​ជា​ដំណឹង​ល្អ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​ខ្នាត​ធំ ព្រោះ​ធនាគារ​សហពាណិជ្ជ ក.អ (UCB) សាខា​ថ្មី​ជិត​ស្តាតចាស់ ដែល​សម្ពោធ​កាល​ពី​ម្សិល​មិញ​នេះ បើក​បម្រី​អតិថិជន​ចាប់​ពី​៥០ម៉ឺន​ដុល្លារ​ឡើង​ទៅ។

UCB សាខា​ថ្មី បើក​បម្រើ​អតិថិជន​កម្ចី​​ខ្នាត​ធំ ចាប់​ពី​៥០​ម៉ឺន​ដុល្លារ​ឡើងទៅ

ថ្លែងក្នុងពិធីសម្ពោធសាខាថ្មី លោក Chi Kan Jang នាយក​ប្រតិបត្តិ ធនាគារ សហពាណិជ្ជ ក.អ ​ថា ទីតាំង​ថ្មី​នេះ​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផ្តល់​សេវា​កាន់​តែ​ប្រសើរ​ដល់​អតិថិជន​ឥណទាន​ខ្នាតធំ ដើម្បី​បង្កើន​ការ​សហការ និង​ទំនុក​ចិត្ត​អតិថិជន។ «កាល​ពី​មុន​អតិថិជន​ឥណទាន​ខ្នាត​ធំ​ត្រូវ​ទៅ​ដល់​សាខា​កណ្តាល​ដើម្បី​ជួប​ពិភាក្សា និង​ប្រឹក្សា​យោបល់​ផ្នែក​ហិរញ្ញវត្ថុ ដូច្នេះ​យើង​សម្រេច​ចិត្ត​បន្ថែម​ធនធាន​ដើម្បី​ផ្តល់​សេវា​កាន់​តែ​រហ័ស និង​ងាយ​ស្រួល»។

UCB សាខា​ថ្មី បើក​បម្រើ​អតិថិជន​កម្ចី​​ខ្នាត​ធំ ចាប់​ពី​៥០​ម៉ឺន​ដុល្លារ​ឡើងទៅ

 លោក Chi Kan Jang នាយក​ប្រតិបត្តិ ធនាគារ UCB

លោក​បញ្ជាក់​ថា អតិថិជន​​អាច​មក​សាខា​ថ្មី​នេះ​​មាន​ទីតាំង​អំណោយ​ផល​ជាង​មុន ហើយ​អាច​ជួយ​សម្រួល​ភាព​​មមាញឹក​របស់​សាខា​កណ្តាល និង​ជំរុញ​ឲ្យ​ប្រតិបត្តការ​ធនាគារ​កាន់​តែ​មាន​ប្រសិទ្ធភាព។

ក្នុង​​ឱកាសនោះដែរ លោកស្រី គ័ង មុយឡេង ប្រធាន​គ្រប់​គ្រង​ធនាគារ​សាខា​ស្តាត​ចាស់ បាន​ឲ្យ​ដឹង​ថា សាខា​ថ្មី​នេះ​មាន​ទីតាំង​ល្អ ជា​ចំណុច​ប្រមូល​ផ្តុំ​សកម្មភាព​សេដ្ឋកចិ្ច និង​ពាណិជ្ជកម្ម​ជា​ច្រើន ដែល​សុទ្ធ​សឹង​ជា​ក្រុម​គោលដៅ​របស់​ធនាគារ UCB។ លោក​ស្រី​ថា ៖ «សាខា​ថ្មី​នេះ​នឹង​ទាក់​ទាញ​អតិថិជន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​មក​ពី​ជុំវិញ​តំបន់ ពិសេស​អតិថិជន​ឥណទាន​ខ្នាតធំ​ដែល​ជា​ទូទៅ​មាន​តម្រូវការ​ច្រើន»។

UCB សាខា​ថ្មី បើក​បម្រើ​អតិថិជន​កម្ចី​​ខ្នាត​ធំ ចាប់​ពី​៥០​ម៉ឺន​ដុល្លារ​ឡើងទៅ

  លោកស្រី គ័ង មុយឡេង ប្រធាន​គ្រប់​គ្រង​ធនាគារ UCB ​សាខា​ស្តាត​ចាស់

ធនាគារ UCB មាន​សាខា​ចំនួន ១២ បូក​រួម​និង​ទី​ស្នាក់ការ​កណ្តាល ហើយ​សាខា​ស្តាតចាស់​នេះ​ជា​សាខា​ទី១១ ដែល​មាន​ទីតាំង​នៅ​អគារលេខ B41 & B43 ផ្លូវ​លេខ ៧០ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ធនាគារ UCB បាន​ក្លាយ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ ដោយ​បាន​សហការ​ជា​ដៃ​គូ​ជាមួយ​ធនាគារ E.SUN ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ដ៏​ធំ​មួយ​នៅ​ប្រទេស​តៃវ៉ាន់។

សេវាកម្ម​ធនាគារ​រូមមាន៖ កម្ចី​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ខ្នាតធំ ខ្នាត​មធ្យម និង​ខ្នាត​តូច កម្ចី​ឥណទាន​សម្រាប់​ទិញ​គេហដ្ឋាន ឥណទាន​វិបារូបន៍ សេវា​ផ្ទេរ​ប្រាក់ សេវា​ដក​ប្រាក់ ការ​ធានា​ពី​ធនាគារ លិខិត​ឥណទាន សក្ខីប័ត្រ ឥណទាន​ជំនឿ​ទុក​ចិត្ត សេវា​ផ្ទេរ​ប្រាក់​ពី​ក្រៅ​ប្រទេស​តាម​ប្រព័ន្ធ Swift៕

អត្ថបទៈ លីដា