អត្ថ​ប្រយោជន៍​នៃ​ការ​ញ៉ាំ​ស្ករ​លាយ​អំ​បិល​មុន​ពេល​ចូល​គេង

អ្នកស្រាវជ្រាវផ្នែកសុខភាព និងជាអ្នកនិពន្ធសៀវភៅជាច្រើនស្តីពីសារធាតុចិញ្ចឹម និងការរំលាយអាហារលោក ម៉ាត់ ស្តូន (Matt Stone) បានលើកឡើងថា ការញ៉ាំស្ករលាយអំបិលមុនពេលចូលគេងមានគុណប្រយោជន៍ជាច្រើនដល់សុខភាពដោយវាអាចធ្វើឱ្យរាងកាយប្រឆាំងនឹងការគេងមិនលក់ កាត់បន្ថយកម្រិតភាពតានតឹង (Stress) ក្នុងខ្លួន មិនឈឺក្បាលពេលក្រោកពីដំណេក ធ្វើឱ្យប្រព័ន្ធស៊ាំមានភាពរឹងមាំ បង្កើនកម្រិតសេរ៉ូតូនីន (Serotonin) និងអេឡិចត្រូលីត (Electrolyte) និងធ្វើឱ្យរាងកាយមានថាមពល។

អត្ថ​ប្រយោជន៍​នៃ​ការ​ញ៉ាំ​ស្ករ​លាយ​អំ​បិល​មុន​ពេល​ចូល​គេង

ពេលចូលដល់ក្នុងរាងកាយ អំបិល និងស្ករមានតួនាទីដាច់ដោយឡែកពីគ្នា។ ទាក់ទងនឹងបញ្ហាភាពតានតឹង ឬការមានអារម្មណ៍ខ្វល់ខ្វាយ ជាតិស្ករជាអ្នកបញ្ជូនសញ្ញាទៅរាងកាយឱ្យឈប់ផលិតអរម៉ូន (Hormone) ម្យ៉ាងដែលជាហេតុធ្វើឱ្យយើងពិបាកចិត្ត។ អរម៉ូនមួយប្រភេទនេះមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាព ដោយវាធ្វើឱ្យយើងគេងមិនលក់ និងរំខានដល់ការរំលាយអាហារផងដែរ។

ដូចរៀបរាប់ពីខាងដើម អំបិលនឹងជួយបង្កើនជាតិ សេរ៉ូតូនីន ដែលធ្វើឱ្យរាងកាយស្រាកស្រាន្តពីទុក្ខកង្វល់។ ជាតិសូដ្យូម (Sodium) នៅក្នុងអំបិលនឹងធ្វើឱ្យកោសិកាអាចដកដង្ហើមបានយ៉ាងត្រឹមត្រូវ ហើយក៏ជួយបង្កើនថាមពលដល់រាងកាយផងដែរ។

អត្ថ​ប្រយោជន៍​នៃ​ការ​ញ៉ាំ​ស្ករ​លាយ​អំ​បិល​មុន​ពេល​ចូល​គេង

ប្រិយមិត្តអាចសាកល្បងអនុវត្តតាមវិធីខាងក្រោមនេះ៖
យកអំបិលម៉ដ្តមិនទាន់ចម្រាញ់ ១ស្លាបព្រា និងស្ករស ៥ស្លាបព្រាលាយបញ្ចូលគ្នាឱ្យសព្វ ហើយដាក់ក្នុងកូនកំប៉ុងជ័រតូចមួយជាការស្រេច។ ប៉ុន្តែត្រូវចាំថា កុំដាក់អំបិលច្រើនពេក ព្រោះបើមានបរិមាណអំបិលច្រើន ក៏មិនល្អចំពោះសុខភាពដែរ។ មុនពេលចូលគេង អ្នកអាចដួសយកវាមកដាក់ត្រង់ផ្នែកខាងក្រោមអណ្តាត ហើយទុកឱ្យវារលាយបន្តិចម្តងៗរហូតដល់អស់ពីក្នុងមាត់។ ធ្វើបែបនេះជាប្រចាំ នោះអ្នកនឹងឃើញពីប្រសិទ្ធភាពរបស់អំបិលលាយស្ករដោយខ្លួនឯងជាក់ជាមិនខាន៕

ប្រភព ៖ mohameas

  • អត្ថ​ប្រយោជន៍​នៃ​ការ​ញ៉ាំ​ស្ករ​លាយ​អំ​បិល​មុន​ពេល​ចូល​គេង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:សុខភាព
Tags: