Full MV “បរាជ័យ​ជា​មេរៀន” ចេញ​ផ្លូវ​ការ​ហើយ

បទ “បរាជ័យ​ជា​មេរៀន”  របស់​លោក ប្រាក់ សុផាន់ណា  តារា​ចម្រៀង Original ​ពិការ​ម្នាក់​​រ ស់​នៅ​ក្នុង​អង្គការ​មួយ​​នៅ​​ខេត្ត​សៀម​រាប ដែល​ត្រូវ​បាន​​អ្នក​ដឹក​នាំ​សម្ដែង​​មួយ​ក្រុម​ចូល​លុយ​គ្នា សម្រេច​​ថត​វីដេអូ​ខារ៉ាអូខេ​ឲ្យ​​ដោយ​មិន​យក​ប្រាក់​នោះ នៅ​​ព្រឹក​នេះ​បាន​ចេញ ​Full MV ​ហើយ។

 

Full MV “បរាជ័យ​ជា​មេរៀន”  ចេញ​ផ្លូវ​ការ​ហើយ

 

MV ខាង​​​លើ​បាន​ថត​​ប្រហែល​១ខែ​មុន​នៅ​លើ​ទឹក​ដី​ខេត្ត​សៀម​រាប ដោយ​ក្រុម​អ្នក​ដឹក​នាំ​សម្ដែង​មាន​ដូច​​ជា​លោក បាន ឌីម៉ង់ លោក ទូច ស៊ីដេត និង លោក Shutter Shoot និង​ក្រុម​បច្ចេកទេស​ជា​ច្រើន​ទៀត​ដែល​ពួក​គេ​ សុទ្ធតែ​ជា​អ្នក​​ធ្លាប់​មាន​បទ​ពិសោធ ដឹក​នាំ​ការ​សម្ដែង​ក្នុង​ផលិតកម្ម​ធំៗ ដួច​ជា ហង្ស​មាស ថោន និង​ផលិតកម្ម M ជា​ដើម។

 

មូលហេតុ​ដែល​នាំ​​ឲ្យ​ក្រុម​អ្នក​ដឹក​នាំ​​សម្ដែង​ទាំង​នោះ​ ប្រឹង​ស្កាត់​ពី​ភ្នំពេញ​ទៅ​សៀម​រាប ​ដោយ​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ទៅ​ថតវីដេអូ​ចម្រៀង​ (MV)​ ឲ្យ​តារា​ចម្រៀង​ពិការ​ខាង​លើ ​ក៏​ព្រោះ​តែ​ពួក​គេ​​អាណិត ពេញ​ចិត្ត​ស្នាដៃ និង​ចង់​លើក​ទឹក​ចិត្ត​ដល់​ជន​ពិការ​ផ្សេង​ទៀត​ឲ្យ​មាន​ចិត្ត​តស៊ូ។

 

ជា​មួយ​នឹង​សមិទ្ធផល​ខាង​លើ លោក បាន ឌីម៉ង់ បាន​ប្រាប់​ថា ដោយសារតែ​ មាន​ពេល​លេលា​តិច ហើយ​លោក ប្រាក់ សុផាន់ណា ដែល​ជា​​តារា​ចម្រៀង​ពិការ មាន​ភាព​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ដូច​​នេះ​ ប្លង់​​សាច់​រឿង​នៃ​បទ​ចម្រៀង​នេះ ធ្វើ​មិន​ទាន់​បាន​ល្អ​​ដូច​ការ​​​រំពឹង​ទុក​ឡើយ ៕

 

 

Full MV “បរាជ័យ​ជា​មេរៀន”  ចេញ​ផ្លូវ​ការ​ហើយ
Full MV “បរាជ័យ​ជា​មេរៀន”  ចេញ​ផ្លូវ​ការ​ហើយ

អត្ថបទ៖ ខុត សីហា