ប្រច​ណ្ឌ័​ស្រី​ស្នេហ៍​ចាក់​សាំង​ដុត​គំរាម​ឆេះ​រលាក​ស្រី​ស្នេហ៍​និង​កូនស្រី​​អាយុ​១០​ឆ្នាំ​ធ្ងន់ធ្ងរ​ត្រូវ​ប៉េអឹម​ចាប់ខ្លួន​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​រូបគេ​បាន​ចាក់​សាំង​ដុត​តូប​លក់​ឥ​វ៉ាន់​បណ្តាលអោយ​ឆេះរ​លាកខ្លួន​ស្ត្រី​ម្នាក់​ដែលជា​សង្សារ​លួចលាក់​និង​កូនស្រី​អាយុ​១០​ឆ្នាំ​របស់​នាង​។ ករណី​ខាងលើនេះ​បានកើត​ឡើង​នៅ​ម៉ោង​៧​យប់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦​នៅក្នុង​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូណ៌​។​

​លោក លឹម ហាក់ នាយការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កងរាជអាវុថហត្ថ​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖​ជនសង្ស័យ​ខាងលើ​មានឈ្មោះ សុខ រ៉ា​ម៉េ​ត អាយុ​៤៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ តាម​ចម្លើយសារភាព​គេ​និយាយថា គេ​មានការ​អត់​ចិត្ត​ជាស ង្សា​រ​របស់គេ ដោយមាន​ការឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច​គេ​ក៏បាន​យក​សាំង​១​ដប​ចំណុះ​
១​លីត្រ​ដាក់​លើដី​ក្នុង​តូប​លក់​ឥ​វ៉ាន់​របស់​នាងៗ​ឃើញ​ក៏​ប្រវាយប្រតប់​គ្នា ពេល​ភ្លើង​សាំង​ឆាបឆេះ ក៏​ឆាបឆេះ​តូប​និង​ខ្លួន​នាង​និង​កូន​នាង​តែម្តង បណ្តាលអោយ​របួសធ្ងន់​ធ្ង​រ​។​

​លោក លឹម ហាក់ បាន​អោយដឹងទៀតថា​៖ ស្ត្រី​រងគ្រោះ​មានឈ្មោះ លី សុគន្ធា អា​​យុ​២៤​ឆ្នាំ ឆេះរ​លាកខ្លួន​៥០% ចំណែក​កូនស្រី​នាង​ឈ្មោះ ម៉ៅ សុ​ឡី អាយុ​១០​ឆ្នាំ ជា​កូន​​ប្តី​ដើម បាន​ឆេះរ​លាកខ្លួន​ធ្ងន់ធ្ងរ ឯ​តូប​លក់​វ៉ាន់​បាន​ឆេះ​អស់​៨០%​។

​ក្រោយពេល​កើតហេតុ​អ្នកស្រុក​ក្នុងភូមិ​បាន​ជួយ​ពន្លត់ភ្លើង​ឆេះ​តូប​លក់​ឥ​វ៉ាន់ ហើយក៏​បាននាំគ្នា​ប្តឹង​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​បរិបូណ៌ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​កសាង​សំ ណុំ​រឿង​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ចាត់ការ​បន្ត បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ខេត្ត​ទាំងយប់ និង​ដោយ​របួស​ធ្ងន់ធ្ងរ ត្រូវបាន​គ្រូពេទ្យ​ខេត្ត​បញ្ជូន​បន្តទៅ​ពេទ្យ​ទីក្រុង​ភ្នំពេញ​។​

តាម​ការស្រាវជ្រាវ​រប​ស់​កងរាជអាវុធហត្ថ​នៅក្នុង​មូលដ្ឋាន​បានអោយដឹងថា​៖ ស្រី្ត​រង​​គ្រោះ​គឺជា​សង្សារ​លួចលាក់​របស់​ជនសង្ស័យ រស់នៅ​ជាមួយគ្នា និង​លួច​ជួបគ្នា​ម្តងម្កាល​ហើយ​ស្ត្រី​រងគ្រោះ​មានកូន​២​នាក់​បាន​លែងលះ​ប្តី​ដើម​បាន​២​ឆ្នាំ​ហើយ​ដោយសារតែ​នាង​មាន​សង្សារ​លួចលាក់​ខាងលើនេះ​។ ករណី​ខាងលើនេះ​គឺ​បណ្តាលមកពី​ជនសង្ស័យ​ប្រច​ណ្ឌ័ ចាក់​សាំង​ដុត​គំរាម​តូប ពេល​ប្រវាយប្រតប់​គ្នា​ភ្លើង​សាំង​ផ្ទុះ​ឆេះ​ឡើង ក៏​ឆេះ​ខ្លួន​ជ​រងគ្រោះ​ម្តាយ និង​កូនស្រី​តែម្តងទៅ​៕ ( រិទ្ធិជ័យ )
012a8 012a9 012a99