CR7 ចេញ​កម្មវិធី​ទូរស័ព្ទ​ Selfie ​​​​ដើម្បី​ជួយ​ក្មេងៗ​លើ​ពិភពលោក

Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid ​បាន​ប្រកាស​ចេញ​នូវ​កម្មវិធី​សម្រាប់​ទូរស័ព្ទ​មួយ​ (App) មាន​ឈ្មោះ​ថា “CR7 Selfie” ​​​ក្នុង​គោល​បំណង​បាន​ប្រាក់​ជួយ​​ឧបត្ថម្ភ​ដល់​ក្មេងៗ​ដែល​ខ្វះ​ខាត​ នៅ​ជុំ​វិញ​ពិភពលោក។

 

CR7 ចេញ​កម្មវិធី​ទូរស័ព្ទ​ Selfie ​​​​ដើម្បី​ជួយ​ក្មេងៗ​លើ​ពិភពលោក

 

កន្លង​មក​ ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ ​ធ្លាប់​ចេញ​ផលិត​ផល​យីហោ​ផ្ទាល់​ខ្លួន​ CR7 ដូច​ជា​ ​សំលៀក​បំពាក់ ខោ​ក្នុង​ និង​សណ្ឋាគារ​រួច​មក​ហើយ ប៉ុន្តែ​នេះ​​ជា​ការ​ចេញ​​នូវ​កម្មវិធី​​ទូរស័ព្ទ​​​ជា​លើក​ដំបូង​ និង​ប្លែក​មួយ​បែប​ទៀត។

 

កម្មវិធី ​CR7 Selfie អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ទាំង​អស់​ អាច​ថត​ Selfie ជាមួយ​ Ronaldo ​បាន​​គ្រប់​ទី​កន្លែង​ និង​គ្រប់​ពេល​វេលា។ ​កម្មវិធី​នេះ​ ​បាន​ចេញ​នៅ​លើ​ App ​Store និង​ Google Play Stores ​ទូទាំង​ពិភពលោក​ហើយ​ និង​លក់​តម្លៃ​ ១,៩៩​ដុល្លារ ប៉ុន្តែ​ប្រាក់​ដែល​​បាន​ពី​ការ​លក់​ App នេះ​ គឺ​បរិច្ចាគ​ដល់​អង្គការ​សង្គ្រោះ​កុមារ Save the Children ​ទាំង​អស់៕

 

CR7 ចេញ​កម្មវិធី​ទូរស័ព្ទ​ Selfie ​​​​ដើម្បី​ជួយ​ក្មេងៗ​លើ​ពិភពលោក

 

 

*ប្រិយ​មិត្ត​អាច​ Download ខាង​ក្រោម៖

 

CR7 ចេញ​កម្មវិធី​ទូរស័ព្ទ​ Selfie ​​​​ដើម្បី​ជួយ​ក្មេងៗ​លើ​ពិភពលោក

CR7 ចេញ​កម្មវិធី​ទូរស័ព្ទ​ Selfie ​​​​ដើម្បី​ជួយ​ក្មេងៗ​លើ​ពិភពលោក

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ savethechildren