ទ័ព​ជើង​ទឹក​រុស្ស៊ី ធ្វើ​សម​យុទ្ធ​មីស៊ីល​ដូច​សង្គ្រាម​ពិតៗ ប្រើ​នាវា​ចម្បាំង​ជាង​១០​គ្រឿង

សមយុទ្ធបែបយុទ្ធសាស្ត្ររបស់កងទ័ពជើងទឹករុស្ស៊ី នៅសមុទ្រមេឌីទែរ៉ាណេ នឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី១៥ ខែសីហានេះ ដោយមានការចូលរួមពីនាវាចម្បាំងជាង១០គ្រឿង បំពាក់សុទ្ធតែមីស៊ីលបាញ់ចេញពីនាវា Kalibr-NK ជាមួយនឹងការបាញ់កាំភ្លើងធំជាច្រើនប្រភេទ អមជាមួយនឹងការផ្សាយផ្ទាល់នូវសមយុទ្ធនេះផងដែរ ។
ទ័ព​ជើង​ទឹក​រុស្ស៊ី ធ្វើ​សម​យុទ្ធ​មីស៊ីល​ដូច​សង្គ្រាម​ពិតៗ ប្រើ​នាវា​ចម្បាំង​ជាង​១០​គ្រឿង
នាវាចម្បាំង១០គ្រឿង ត្រូវគេចាប់ចូលជា១ក្រុម ដើម្បីធ្វើសមយុទ្ធបាញ់មីស៊ីល និងកាំភ្លើងធំផ្ទាល់ៗ ក្រោមទិដ្ឋភាពជាសង្គ្រាមពិតប្រាកដ ហើយក្នុងចំណោមនាវាចម្បាំងទាំង១០នោះ មាន២គ្រឿងជានាវាល្បឿនលឿនបាញ់មីស៊ីលនាំផ្លូវ និងបំពាក់សំណុំមីស៊ីល Kalibr-NK ៨ដើមក្នុងនាវានីមួយៗ ។

ក្នុងពេលដំណាលគ្នានោះ នាវាចម្បាំងបាញ់មីស៊ីលននាំផ្លូវ៤គ្រឿង មួយគ្រឿងៗមានបំពាក់មីស៊ីល Kalibr-NK ៨ដើមដែរ ក៏នឹងត្រូវគេបញ្ជូនទៅធ្វើសមយុទ្ធមីស៊ីល នៅភាគនិរតីនៃសមុទ្រ Caspian ដែរ នេះបើយោងតាមការឲ្យដឹង របស់ក្រសួងការពារជាតិ ។

មីស៊ីលបាញ់ចេញពីនាវា ឬត្រូវបានគេស្គាល់ថា Cruise missiles នោះ ធ្លាប់ត្រូវបានរុស្ស៊ីប្រើច្រើនដងរួចមកហើយ ក្នុងរយៈពេលចុងក្រោយនេះ ជាក់ស្ដែងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ទ័ពជើងទឹករុស្ស៊ីបាញ់មីស៊ីលចេញពីសមុទ្រ Caspian ចំនួន២៦គ្រាប់ កម្ទេចក្រុម ISIS ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ដដែល ទ័ពជើងទឹកនោះ បាញ់មីស៊ីលថែម១៨គ្រាប់ទៀត សំដៅខេត្ត Raqqa, Idlib, និង Aleppo នៃប្រទេសស៊ីរី រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំដដែល នាវាមុជទឹក Rostov-on-Don បាញ់មីស៊ីល 3M-54 Kalibr ជាច្រើនគ្រាប់ ចេញពីសមុទ្រមេឌីទែរ៉ាណេ សំដៅគោលដៅ២ក្នុងប្រទេសស៊ីរីទៀត ៕

ប្រភព៖ RT

  • ទ័ព​ជើង​ទឹក​រុស្ស៊ី ធ្វើ​សម​យុទ្ធ​មីស៊ីល​ដូច​សង្គ្រាម​ពិតៗ ប្រើ​នាវា​ចម្បាំង​ជាង​១០​គ្រឿង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:ជីវិតនិងសង្គម
Tags: