ក្រុមហ៊ុន​ស្រាបៀរ​អង្គរ នាំ​ចូល​ផ្ដាច់​មុខ​ស្រាបៀរ​ថ្មី​លេខ​១ របស់​ជប៉ុន មក​កម្ពុជា

ស្រាបៀរ​លេខ​១ និង​ល្បី​បំផុត​នៅ​ជប៉ុន Ashahi Super Dry ពេល​នេះ ត្រូវ​បាន​នាំ​ចូល​មក​កម្ពុជា​ផ្លូវ​ការ​ហើយ បន្ទាប់​ពី​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​ដែល​ជា​អ្នក​នាំ​ចូល​ផ្ដាច់​មុខ​នោះ ប្រកាស​សម្ពោធ​កាល​ពី​យប់​មិញ​នេះ នៅ​សណ្ឋាគារ ​ សូហ្វីតែល ដោយ​មាន​ភ្ញៀវ​កិត្តិយស​​ខ្មែរ និង​បរទេស​​រាប់​រយ​នាក់​ចូល​រួម។

លោក Norman Lim នាយក​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ បាន​ថ្លែង​ថា “យើង​រំភើប​យ៉ាង​ខ្លាំង​ដើម្បី​បង្ហាញ​ពី​ស្រាបៀរ​ដែល​មាន​រសជាតិ​អស្ចារ្យ​នេះ​ដល់​អតិថិជន​របស់​យើង។ ជាមួយ​នឹង​ការ​បន្ថែម​នូវ​ស្រាបៀរ​ដែល​ទទួល​បាន​ពាន​រង្វាន់​មួយ​នេះ​នៅ​ទីផ្សារ​កម្ពុជា យើង​សង្ឃឹម​ថា ការ​លក់​របស់​យើង​នឹង​កើន​ឡើង និង​ពង្រីក​ខ្លួន​នៅ​ទូទាំង​ប្រទេស”។

ក្រុមហ៊ុន​ស្រាបៀរ​អង្គរ នាំ​ចូល​ផ្ដាច់​មុខ​ស្រាបៀរ​ថ្មី​លេខ​១ របស់​ជប៉ុន មក​កម្ពុជា

លោក Norman Lim នាយក​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ

លក្ខណៈ​ពិសេស​នៃ Ashahi Super Dry លេខ​១ របស់​ជប៉ុន មួយ​នេះ គឺ​មាន​រសជាតិ​ឆ្ងាញ់​ប្លែក មិន​មាន​រស​ជាតិ​ល្វីង​ជាប់​នៅ​បំពង់​ក បន្ទាប់​ពី​ក្រេប​ហើយ ខណៈ​ដែល​ផលិត​ផល​នេះ គឺ​នាំ​ចូល​ផ្ទាល់​មក​ពី​រោងចក្រ​នៅ​ជប៉ុន​តែ​ម្ដង ដើម្បី​ធានា​នូវ​រសជាតិ​លំដាប់​កំពូល។ Ashahi Super Dry ដែល​មាន​លក់​ជាង ៥០ ប្រទេស​ទូទាំង​ពិភពលោក មាន​ជា​ដប​ចំណុះ ៣៣០ មីលីលីត្រ និង​កំប៉ុង​ចំណុះ ៣៥០ មីលីលីត្រ។ ស្រាបៀរ​នេះ ត្រូវ​បាន​ផលិត​ដំបូង​នៅ​ជប៉ុន​តាំង​ពី​ឆ្នាំ ១៩៨៧ មក​ម្ល៉េះ ជាមួយ​នឹង​បច្ចេកវិទ្យា​ល្អ​ឥត​ខ្ចោះ​របស់​ជប៉ុន  រាប់​តាំង​វិធីសាស្ត្រ​ដាំដុះ​និង​ការ​ជ្រើសរើស​គ្រាប់​ធញ្ញជាតិ ដំណើរការ​ជ្រើសរើស​មេ​តំបែរ និងដំណើរការ​​ផលិត​ចេញ​ជា​ស្រាបៀរ​។

ក្រុមហ៊ុន​ស្រាបៀរ​អង្គរ នាំ​ចូល​ផ្ដាច់​មុខ​ស្រាបៀរ​ថ្មី​លេខ​១ របស់​ជប៉ុន មក​កម្ពុជា

ក្នុង​ឱកាស​យប់​នេះ​ដែរ​ តារា​ចម្រៀង​រ៉ែប Bross La បាន​សហការ​ជាមួយ​ក្រុម​ស្គរ​ជប៉ុន ដាយកុ ក្រុម​ចម្រៀង​បរទេស និង​ក្រុម​រាំ LED សម្ដែង​ញ៉ាំង​បរិយាកាស​ឲ្យ​អ្នក​ចូលរួម​ទះ​ដៃ​ហ៊ោ​កង​រំពង​ពេញ​សាល​តែ​ម្ដង៕

អត្ថបទ៖ សុផាត