ទទួល​ទាន​ផ្លែ​បឺរ​ច្រើន​ជ្រុលអាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​ដែរ​ទេ?

មនុស្សយើងភាគច្រើនតែងតែចូលចិត្តទទួលទានផ្លែបឺរជាម្ហូប ឬជាភេសជ្ជៈ ព្រោះតែវាផ្តល់នូវផលប្រយោជន៍ដល់សុខភាពជាច្រើន ប៉ុន្តែអ្នកដឹងទេថាមានរឿងអ្វីកើតឡើងប្រសិនបើអ្នកទទួលទានវាច្រើនពេក?

ការពិត អ្នកអាចនឹងឡើងទម្ងន់លឿនជាងធម្មតា ប្រសិនបើអ្នកទទួលទានវាលើសកំណត់។ ដូច្នេះ តើអ្នកគួរទទួលទានក្នុងបរិមាណប៉ុន្មានទើបមិនមានបញ្ហា? ចម្លើយគឺ អ្នកអាចកាត់ផ្លែបឺរដែលមានទំហំធំល្មមជាពីរ ហើយទទួលទានតែមួយចំហៀងបានហើយនៅក្នុងមួយថ្ងៃ។ អ្នកអាចទុកផ្លែបឺរមួយចំហៀងទៀតដើម្បីទទួលទាននៅថ្ងៃបន្ទាប់ ដោយគ្រាន់តែយកទឹកក្រូចឆ្មារបន្តិចលាបលើវាជាការស្រេច។

ទទួល​ទាន​ផ្លែ​បឺរ​ច្រើន​ជ្រុលអាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​ដែរ​ទេ?

ផ្លែបឺរមួយមានជាតិកាឡូរីប្រហែលពី ២០០ ដល់ ២៥០កាឡូរី។ វាមានសារធាតុដែលធ្វើឱ្យធាត់ប្រហែល ២០ ក្រាម។ បើអ្នកទទួលទានវាមួយតែម្តងក្នុងមួយថ្ងៃ និងនៅបន្តទទួលទានអាហារផ្សេងៗទៀត អ្នកនឹងអាចប្រឈមមុខនឹងការឡើងទម្ងន់បានយ៉ាងងាយ។ ដូច្នេះដើម្បីទទួលបានផលប្រយោជន៍ល្អជាច្រើនពីផ្លែបឺរសម្រាប់សុខភាព អ្នកគប្បីទទួលទានវាក្នុងបរិមាណជាមធ្យមបានហើយក្នុងមួយថ្ងៃ៕

ប្រភព ៖ mohameas

  • ទទួល​ទាន​ផ្លែ​បឺរ​ច្រើន​ជ្រុលអាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​ដែរ​ទេ?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:សុខភាព
Tags: