Galaxy Note 7 មាន​ RAM 6 GB នឹង​លក់​តែ​នៅ​ក្នុង​ប្រទេស​ចិន

ក្នុងកម្មវិធីប្រកាស Galaxy Note 7 នៅកូរ៉េខាងត្បូង លោក Koh Dong-jin  ប្រធានផ្នែកទូរសព្ទនៃក្រុមហ៊ុន Samsung បានបញ្ជាក់ពីគម្រោងបញ្ចេញលក់ Note 7 ប្រភេទ RAM 6 GB និង អង្គចងចាំ 128 GB។

ប្រភេទដែលមានសមត្ថភាពខ្លាំងនេះនឹងចេញលក់តែនៅលើទីផ្សារប្រទេសចិនប៉ុណ្ណោះ ដោយលោក Koh យល់ឃើញថា អ្នកប្រើប្រាស់ក្នុងប្រទេសនេះទាមទារចង់បានទូរសព្ទដែលមានសមត្ថភាពខ្ពស់។ ក្រៅពីមាន RAM និង អង្គផ្ទុកទិន្នន័យធំ លក្ខណៈសម្បត្តិដទៃទៀត គឺដូចគ្នានឹងប្រភេទដែលចេញលក់លើទីផ្សារសកលដែរ។

Samsung មិនបានបញ្ជាក់ពីកាលបរិច្ឆេទចេញលក់ Note 7 ប្រភេទ RAM 6 GB នៅប្រទេសចិនឡើយ ហើយចំពោះតម្លៃវិញអាចមានថ្លៃដល់ទៅ ៩០០ ដុល្លារ៕

ប្រភព៖ news.sabay


Galaxy Note 7 មាន​ RAM 6 GB នឹង​លក់​តែ​នៅ​ក្នុង​ប្រទេស​ចិន

ជយោ Pokemon Go អាច​លេង​នៅ​ខ្មែរ​បាន​ហើយ! (តោះ​ដេញ​ចាប់​សត្វ​ទាំង​អស់គ្នា)

Galaxy Note 7 មាន​ RAM 6 GB នឹង​លក់​តែ​នៅ​ក្នុង​ប្រទេស​ចិន

Gogoro​ ​ម៉ូតូ​អគ្គិសនីស៊ីវិល័យ​ ​តម្លៃ​ ​៤ពាន់​​ដុល្លារ