ធ្លាយដំណឹង សំប៉ូលីដា ត្រូវប្ដីវ៉ៃដោយបំពង់ទីប រហូតដល់បាក់ជើង និងជាំមុខមាត់

ភ្នំពេញ៖ តារាស្រីសម្តីបាន អ្នកនាង សំប៉ូលីដា បានបង្កើតឲ្យអ្នកសិល្បៈភ្ញាក់ផ្អើលនឹងសម្តែងក្តីអាណិតគ្រប់គ្នាក្រោយពីនាងលើកឡើងថាបានដួលចៃដន្យរហូតបាក់កជើងខាងស្តាំង និងមានផ្នែកនៅមុខខ្លះទៀតជាំខ្មៅហើមភ្នែករបួសធ្ងន់មើលមុខស្ទើតែមិនស្គាល់។ ទោះជាយ៉ាងណាប្រភពពីអ្នកសិល្បៈដែលស្និទ្ធនឹងនាងលើកឡើងថា របួសដែលបាក់កជើង និងជាំមុខជាំមាត់នេះគឺដោយសារតែស្វាមីនាងប្រើអំពើហិង្សាដោយប្រើដៃជើង និងបំពង់ទីបវាយទៅលើអ្នកនាង។

តារាចម្រៀង និងកំប្លែងអ្នកនាងសំប៉ូលីដាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន និងអ្នករួមអាជីបថា នាងបានជួបគ្រោះថ្នាក់បាក់ជើងស្តាំតាំងពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦មកម្ល៉េះ គ្រាដែលនាងភ្លាត់ជើងដួលព្រោះតែស្បែកជើងកែងបណ្តាលឲ្យដួលកាច់ផ្នែកខាងលើកជើងបាក់ឆ្អឹងយ៉ាងធ្ងន់ធ្ងរហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យព្រះកេតុមាលា។ ដោយអាការៈធ្ងន់ធ្ងរបែបនេះហើយទើបលោកគ្រូពេទ្យបានតម្រូវឲ្យនាងសម្រាកបានយូរខែសិន ព្រោះមិនហ៊ានវះកាត់តឆ្អឹងអំឡុងពេលនេះព្រោះតែនាងមានជំងឺប្រចាំកាយគឺជំងឺទឹកនោមផ្អែម។

ទោះជាយ៉ាងណាប្រភពក្រៅផ្លូវការបានបញ្ជាក់ថា ករណីតារាចម្រៀង និងកំប្លែងស្រីរូបនេះរងរបួសធ្ងន់ធ្ងរមិនមែនដោយសារតែភ្លាត់ស្នៀតដួលនោះទេគឺដោយសារតែស្វាមីនាងធ្វើទារុណកម្ម។ ប្រភពខ្សឹបខ្សៀវនេះបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១ទេដែលស្វាមីនាងធ្វើទារុណកម្មនោះ ដែលជាញឹកញាប់គេឧស្សាហ៍ឃើញនាងនិងស្វាមីឈ្លោះប្រកែកគ្នា ប៉ុន្តែលើកចុងក្រោយកាលពីដើមខែនេះសភាពនៃជម្លោះកាន់តែធ្ងន់ធ្ងររហូតស្វាមីប្រើប្រាស់ដៃជើង វាយបែកមុខមាត់ ហើយជើងដែលបាក់នោះគឺស្វាមីវាយនឹងបំពង់ទីបប៉ុណ្ណោះ។ ប្រភពលើកឡើងថា សួរអ្នកជិតខាងនៅខាងក្រោយវត្តក្រពើហាអ្នកណាក៏ដឹងថាប្តីប្រពន្ធមួយគូរនេះឈ្លោះគ្នាជាញឹកញាប់ ដែលសូម្បីតែគ្រាទើបនឹងរៀបការរួចថ្មីថ្មោងក៏មានការឈ្លោះគ្នាជាញឹកញាប់ដែរ។ អ្វីដែលសង្វែកគឺគ្រាដែលនាងឈឺគេមិនឃើញវត្តមានស្វាមីនាងមកជិតមើលថែទេ ហើយនាងត្រូវបង្ខំចិត្តមកស្នាក់នៅក្នុងភោជនីយដ្ឋានមួយដែលនាងច្រៀង ដោយមិនហ៊ានទៅសម្រាកព្យាបាលនៅផ្ទះឡើយខណៈដែលខ្លាចស្វាមីនាងធ្វើបាបបន្ត។

ទោះជាយ៉ាងណាក្តី អ្នកនាងសំប៉ូលីដាបានឆ្លើយបដិសេធចំពោះការលើកឡើងថា ស្វាមីនាងបានធ្វើទារុណកម្មមកលើនាងរហូតដល់មានរបួសស្នាមនិងបាក់ជើងនេះ។ នាងបន្តថា ស្វាមីនាង និងនាងមិនមានជម្លោះណាមួយទេហើយក៏រស់នៅជួបជុំគ្នាជាធម្មតាដែរ។ ការឆ្លើយបដិសេធនេះត្រូវបានអ្នកសិល្បៈដែលដឹងរឿងលើកឡើងថា គឺជាការលាក់លៀមប៉ុណ្ណោះ ព្រោះតែមិនចង់ឲ្យមានរឿងរ៉ាវវែងឆ្ងាយ។ អ្នកសិល្បៈដដែលរូបនេះលើកឡើងថា “សំប៉ូលីដាសាច់កម្មណាស់ប្តីវាយធ្វើបាបប៉ុណ្ណឹងហើយនៅលាក់ ការពារប្តីទៀត”។

គួរបញ្ជាក់ដែរថា អ្នកនាង សំ ប៉ូលីដា បានចូលរោងការជាមួយស្វាមីលោក ស្វាយ ស៊ីសុថា ហៅខ្យាដំរី នៅព្រឹកថ្ងៃទី១២ មិថុនា ឆ្នាំ២០១២ ។ ក្រោយរួមរស់ជាមួយគ្នានាងទទួលបានចំណងដៃកូនស្រីម្នាក់ដែលមានវ័យជិត២ឆ្នាំហើយ៕

ប្រភព៖ kbn-live


ធ្លាយដំណឹង សំប៉ូលីដា ត្រូវប្ដីវ៉ៃដោយបំពង់ទីប រហូតដល់បាក់ជើង និងជាំមុខមាត់

១៤​សន្លឹក រូបថត Pre-Wedding លើ​ផ្ទាំង​ទឹកកក និង​ថ្ម​ភ្នំភ្លើង​ដ៏​អស្ចារ្យ

ធ្លាយដំណឹង សំប៉ូលីដា ត្រូវប្ដីវ៉ៃដោយបំពង់ទីប រហូតដល់បាក់ជើង និងជាំមុខមាត់

អីយ៉ា ទឹម រដ្ឋា បង្ហាញមុខ​គូស្នេហ៍​ហើយ ​!!