សមាគមន៍​អតីតយុទ្ធជន​ខេត្តកំពង់ឆ្នាំង ចុះ​បើកប្រាក់​មរណៈ​សង្គ្រោះ ជូន​គ្រួសារ​សព​អតីតយុទ្ធជន​ចំនួន​៤​គ្រួសារ នៅ​ស្រុក​បរិបូណ៌ និង​សង្កាត់​ផ្សារឆ្នាំង​

​ខេត្តកំពង់ឆ្នាំង​៖ ​សមាគម​នន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ បាន​សហការ​ណ៏​ជាមួយ​អាជ្ញាធរ​ស្រុក​អាជ្ញាធរ​មូលដ្ឋាន​ចុះ​បើកប្រាក់​មរណៈ​សង្គ្រោះ​ជូន​គ្រួសារ​សព​ជនពិការ​ចំនួន​៤​គ្រួសារ​នៅក្នុង​ស្រុក​បរិបូណ៌ និង​សង្កាត់​ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង​។​

​លោក កែវ ចក់​ចំរើន ប្រធានការិយាល័យ​បេឡា នៃ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង និតិ​សម្បទា ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖​ក្នុង​ពិធី​នេះ​មានការ​ចូលរួម​ពី​លោក ផាន់ គីម បេឡា​ជាតិ​អតីតយុទ្ធជន លោក យង់ សៅ​វុ​ឌ្ឍី អនុប្រធាន​មន្ទីរ​សង្គមកិច្ច លោក ន​ន់ រាសី មេ​បញ្ជារ​ការរង​សឹក​រង​ខេត្ត តំណាង​រប ស់​ឯកឧត្តម ធន ធឿន ប្រធាន​គណកម្មការ ស អ ក ខេត្ត លោក​អភិបាលស្រុក និង​លោក​មេឃុំ​ផ្សារ​។​

​លោក​បន្តថា​៖ ដោយមាន​ការយកចិត្ត​ទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ពិសេស​សម្តេច ហ៊ុន សែន ជា​ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ដែល​កន្លងមក​សម្តេច តែងតែ​គិតគូរ​អំពី​ការលំបាក និង សុខទុក្ខ​របស់​បងប្អូន​អតីតយុទ្ធជន និង​ក្រុមគ្រួសារ​ជានិច្ច​គ្រប់​មូលដ្ឋាន​ដោយ​សម្តេច​បាន​ផ្តាំផ្ញើ​រថា ពេល បងប្អូន​អតីតយុទ្ធជន និង​ក្រុមគ្រួសារ​មានទុក្ខ​លំបាក​គ្រប់​ក្នុង​មូលដ្ឋាន​សមាគមន៍​អតីតយុទ្ធជន​នៅ ទី នោះ ត្រូវតែ​ចុះជួយ​ដោះស្រាយ​អោយបាន​ទាន់ពេលវេលា​មិនត្រូវ​បោះបង់ចោល​ពួកគាត់​ឡើយ​។ ជាក់ ស្តែង​នៅក្នុង​ថ្ងៃទី​១១ ខែសីហា​នេះ​ក្រុមការងារ​សមាគមន៍​ក៏​បា​ម​ចុំ​ដល់​លំនៅដ្ឋាន​គ្រួសារ​សព​ដោយ​ផ្ទា ល់​គឺ​២​គ្រួសារ​នៅក្នុង​ស្រុក​បរិបូណ៌ និ​ហ​២​គ្រួសារ​ទៀត​នៅក្នុង​សង្កាត់​ផ្សារឆ្នាំង ដោយ​ក្នុង​១​គ្រួសារៗ​បាន បើក​ជូន​នូវ​ប្រាក់​មរណៈ​សង្គ្រោះ​ចំនួន​៤​លាន​រៀល​។

​លោក កែវ ចក់​ចំរើន ក៏បាន​អំពាវនាវ ដល់​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​និង​សាខា​សមាគមន៍​អតីត យុទ្ធ ជន​គ្រប់​ស្រុក​ទាំង​៨​ក្នុង​ខេត្ត​កំពង់​ឆ្នាំ​ផងដែរ ត្រូវ​តាមដាន​គ្រប់​ក្រុមគ្រួសារ​អតីតយុទ្ធជន ដែលមាន ការ លំបាក និង​មាន​ខ្វះខាត​ជីវភាព នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ហើយ​ត្រូវ​រា យ​ការណ៍​អោយបាន​ទាន់ពេល វេ លាមក​សមាគមន៍​អតីតយុទ្ធជន​ខេត្ត ដើម្បី​ក្រុមការងារ​សមាគមន៍​អតីតយុទ្ធជន​ខេត្ត ជួយ​ដោះស្រាយ រាល់​ការលំបាក​ខ្វះខាត​របស់​បងប្អូន​អតីតយុទ្ធជន​អោយបាន​ទាន់ពេលវេលា​៕ ( រិទ្ធិជ័យ )
​ ​
012c4 012c5 012c6 012c7