អែន​ជី ស្រក់​ទឹកភ្នែក រំភើប​ក្នុង​ថ្ងៃខួបកំណើត​!

6 Videos


តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អែនជី បានធ្វើខួបកំណើតរបស់ខ្លួនកាលពីយប់មិញនៅភោជនីយដ្ឋានមួយ តែមិនសូវមានអ្នកសិល្បៈចូលរួមច្រើននោះទេ ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ តារាចម្រៀងរូបនេះបានសម្តែងនូវអារម្មណ៍រំភើបរហូតស្រក់ទឹកភ្នែកនៅថ្ងៃខួបកំណើតរបស់ខ្លួន ។ គេមិនបានដឹងថា នៅក្នុងពេលនោះ អែនជី បានទទួលកាដូអ្វីពិសេសពីគូស្នេហ៍នោះទេ ។

អែន​ជី ស្រក់​ទឹកភ្នែក រំភើប​ក្នុង​ថ្ងៃខួបកំណើត​!

ពិធីខួបកំណើតរបស់តារាចម្រៀងអែនជី បានធ្វើឡើងនៅភោជនីយដ្ឋាន Bottoms Up តែក្នុងនោះគេមិនបានឃើញមិត្តភក្តិក្នុងសិល្បៈចូលរួមច្រើននោះទេ ។ ជាមួយគ្នានោះក៏មានការនិយាយថា មូលហេតុមិនមានអ្នកសិល្បៈចូលរួមនៅក្នុងថ្ងៃខួបកំណើត ដោយសារពិធីនេះមិនមែន អែនជីជាអ្នកធ្វើ គឺ គូស្នេហ៍និងមិត្តរបស់នាងជាអ្នកធ្វើអោយនាងSurprise ។

អែន​ជី ស្រក់​ទឹកភ្នែក រំភើប​ក្នុង​ថ្ងៃខួបកំណើត​!

ទោះបីជាមិនមែនជាពិធីអធិកអធមតែ អែនជី បានបង្ហាញអារម្មណ៍រីករាយនិងរំភើបរហូតស្រក់ទឹកភ្នែកដែលនាងចាត់ទុកថាជាលើកទីមួយសម្រាប់នាង ដែលមិនអាចបំភ្លេចបាន ។ ក្រៅពីពាក្យពេចន៍ជូនពរពីសំណាក់មិត្តភក្តិ អែនជី ក៏បានទទួលអំណោយជាច្រើន ពីមិត្តភក្តិជាពិសេសពីម្ចាស់ចិត្តរបស់នាង ប៉ុន្តែគេមិនដឹងថាជាអ្វីនោះទេ ។

អែន​ជី ស្រក់​ទឹកភ្នែក រំភើប​ក្នុង​ថ្ងៃខួបកំណើត​!

 

ពីមួយថ្ងៃទៅមួយថ្ងៃ ចំណងស្នេហ៍របស់ អែនជី កាន់តែផ្អែមល្ហែមនិងល្អូកល្អើនគួរអោយច្រណែន តែគេមិនដឹងថា ស្រីស្អាតរូបនេះនឹងជ្រើសរើសវេលាល្អចូលរោងការនៅថ្ងៃណានោះទេ ។ ក្រៅពីអាជីពចម្រៀង អែនជី ក៏ជាម្ចាស់ហាងលក់សម្លៀកបំពាក់ផងដែរ ។ ប៉ុន្តែសព្វថ្ងៃតារាចម្រៀងរូបរាងតូចច្រលឹងរូបនេះមិនសូវមានសកម្មភាពសិល្បៈប៉ុន្មានឡើយ ៕

ចេនី

អែន​ជី ស្រក់​ទឹកភ្នែក រំភើប​ក្នុង​ថ្ងៃខួបកំណើត​!

អែន​ជី ស្រក់​ទឹកភ្នែក រំភើប​ក្នុង​ថ្ងៃខួបកំណើត​!

អែន​ជី ស្រក់​ទឹកភ្នែក រំភើប​ក្នុង​ថ្ងៃខួបកំណើត​!