ស្រៀវក្បាលខ្ញាក! អត្តពលិក លើកដំុំដែកភ្លាត់បាក់កែងដៃ ធ្ងន់ធ្ងរ ក្នុងព្រឹត្តការណ៍ កីឡាអូឡាំពិក (មានវីដេអូ)

ប្រេស៊ីល៖ កាលពីពេលថ្មីៗនេះ នៅក្នុងការប្រកួតនៃព្រឹត្តការណ៍អូឡាំពិក Rio ឆ្នាំ២០១៦ មានហេតុការណ៍ដ៏គួរឲ្យរន្ធត់ ​ និងនឹកស្មានមិនដល់មួយបានកើតឡើង នៅលើកីឡាកាយសម្ព័ន្ធមួយ នៃវិញ្ញាសារលើកដុំដែកទម្ងន់ធ្ងន់ ដែលអត្តពលិកម្នាក់ បានភ្លាត់បាក់កែងដៃ ដែលគួរឲ្យស្រៀវ និងធ្ងន់ធ្ងរ ក្នុងអំឡុងការសម្តែងនៃការប្រកួត ។

អត្តពលិកសញ្ជាតិអាមេនី រូបនេះ មានឈ្មោះថា Andranik Karapetyan បានភ្លាត់បាក់កែងដៃ យ៉ាងធ្ងន់ធ្ងរ ខណៈពលេគាត់ប្រកួតក្នុងវិញ្ញាសារ លើកដុំដែកក្នុងទម្ងន់ ១៩៥គីឡូក្រាម។

សូមបញ្ជាក់ផងដែរថា Andranik បានព្យាយាមលើកទម្ងន់នេះជាលើកទី២របស់ខ្លួន ក្រោយលើកទី១ បរាជ័យ ប៉ុន្តែក្នុងលើកទី២ បែរជាធ្វើឲ្យលោកជួបសំណាងអាក្រក់បែបនេះទៅវិញ។

អត្តពលិករូបនេះ មានវ័យទើបតែ ២០ឆ្នាំប៉ុណ្ណោះ កាលដំបូងឡើយ លោក Andranik លើកត្រឹមទម្ងន់ ៧៧គីឡូក្រាមតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែបច្ចេកទេស ប្រើប្រាស់កម្លាំងបានល្អ  ទម្ងន់លើកបានកើនឡើងពីមួយកម្រិត ទៅមួយកម្រិតទៀត។ លោកក៏ជាជើងខ្លាំងនៅពានរង្វាន់ European Champion ផងដែរ។ កត្តាទាំងនេះហើយ ទើបធ្វើរូបលោក បានឈានជើងមកដល់ព្រឹត្តការណ៍អូឡាំពិកឆ្នាំនេះ ប៉ុន្តែជាអកុសល និងសោកស្តាយចំពោះអត្តពលិករូបនេះ ដែលបានធ្លាក់ចេញពីការប្រកួតដោយស្វ័យប្រវត្តិ ដោយសារការបាក់កែងដៃ ដែលមើលទៅគួរឲ្យស្រៀវសាច់យ៉ាងខ្លាំង។

ទាក់ទងនឹង នឹងការប្រកួតរបស់ Andranik នៅពេលដែលគេចាប់ផ្តើមលើកបានបន្តិច គឺមិនទាន់មានរឿងអ្វីកើតឡើងនោះទេ ប៉ុន្តែនៅពេលដែលចាប់ផ្តើមលើកផុតពីដៃទៅលើ ស្រាប់តែភ្លាមៗនោះ កែងដៃរបស់ Andranik បានភ្លាត់បាក់យ៉ាងស្រៀវ និងពិបាកមើលនឹងភ្នែក ដែលធ្វើឲ្យអត្តពលិករូបនេះ ឈឺចាប់យ៉ាងខ្លាំង។ ក្នុងគ្រានោះដែរ ក្រុមគណៈកម្មការពេទ្យ ក៏ដូចជាអ្នកត្រួតនៃការប្រកួត បានរត់ទៅមើលស្ថានភាពភ្លាមៗដើម្បីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ផងដែរថា នេះគឺជាការប្រកួតនៃព្រឹត្តការណ៍អូឡាំពិកលើកទី១ របស់ Andranik ប៉ុន្តែក្តីស្រមៃរបស់គេ ត្រូវបានបំផ្លាញ ដោយសារហេតុការណ៍ដ៏អាក្រក់មួយនេះ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត