តើ​អ្នក​មិនគួរ​បង្រៀន​កូនស្រី​អ្វីខ្លះ​?

តើ​អ្នក​មិនគួរ​បង្រៀន​កូនស្រី​អ្វីខ្លះ​?

​ប្រសិន​ជា​អ្នក​មាន​កូនស្រី មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​បង្រៀន និង​អប់រំ​កូន​នោះ​ទេ ព្រោះ​វា​អាច​បំផ្លាញ​អនាគត​របស់​គេ​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​ទោះបីជា​កូន​ស្អាត​យ៉ាងណាក៏ដោយ​ក៏​អ្នក​មិនគួរ​តែងតែ​សរសើរ​ពី​សម្រស់​កូន​ដែរ អ្នក​គួរតែ​ធ្វើយ៉ាងណា​ឲ្យគេ​ស្គាល់​ពី​សម្រស់​ខាងក្នុង ដោយ​មិនមែន​ជា​សម្រស់​ខាងក្រៅ​នោះ​ទេ នៅពេល​ដែល​ចិត្ត​ស្អាត ទោះបី​សំបក​មិន​ស្អាត​ក៏​មាន​អ្នក​រាប់អាន​ច្រើន​ដែរ​។​
  2. ​អ្នក​មិន​គួរ​បង្រៀន​គេ​ឲ្យ​គិត​ស្រមើល​ស្រមៃ​ថា​នៅពេលដែល​គេ​មាន​គ្រោះថ្នាក់ មាន​អ្នក​ជួយ​នោះ​ទេ ព្រោះ​វា​មាន​តែ​ក្នុង​រឿង​និទាន ដោយ​អ្នក​គួរតែ​បង្រៀន​គេ​ឲ្យ​ចេះ​ការពារ​ខ្លួន​ទើប​ល្អ​។​
  3. ​អ្នក​មិន​គួរ​អប់រំ​ឲ្យ​កូន​លេង​តែ​ជាមួយ​ក្មេងស្រី​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​មិន​រឹងមាំ​ដូច​បុរស​។ តែ​ប្រសិន​កូន​អាច​លេង​ជាមួយ​ក្មេង​ប្រុស​ដទៃ គេ​អាច​នឹង​មាន​អារម្មណ៍​ថា​អ្វី​ដែល​បុរស​ធ្វើបាន គេ​នឹង​អាចធ្វើ​បាន​ដូចគ្នា​។​
  4. ​ម្យ៉ាងទៀត​ការងារ​ក្នុងផ្ទះ​ដែល​ជា​ការងារ​របស់​ប៉ា អ្នក​ក៏​អាច​ធ្វើ​ជំនួស​ដែរ ដើម្បី​ឲ្យ​កូន​យកតម្រាប់​តាម​អ្នក ហើយ​មិន​ពឹង​តែ​ទៅលើ​បុរស​។​
  5. ​អ្នក​មិន​គួរ​បង្អាប់​សម្រស់​អ្នក​ដទៃ​នៅ​ចំពោះមុខ​កូន​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​គិត​ថា​សម្រស់​ពិត​ជា​សំខាន់​ជាង​អ្វីៗ​ទាំងអស់ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​កូន​មិន​ព្រម​ញ៉ាំ​អាហារ​គ្រប់​មុខ​ដើម្បី​រក្សា​រាង​របស់គេ នោះ​គេ​អាច​នឹងខ្វះ​សារធាតុចិញ្ចឹម​ផ្សេងៗ​បាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។