នារី​ម្នាក់​ប្ដឹង​ប៉ូលិស​ភ្លាមៗ​ក្រោយ​ដឹងថា Pokemon ចាប់រំលោភ​នាង​បានសម្រេច

6 Videos


ស្ទើរតែមិនជឿបន្ទាប់ពីបានឭសម្ដីក្រុមប៉ូលិសក្នុងទីក្រុងម៉ូស្គូ (Moscow) និយាយថា មាននារីម្នាក់បានរាយការណ៍ថា Pokemon មួយក្បាលបានចាប់រំលោភនាងក្នុងកំឡុងពេលដែលនាងដេកលក់ ។

យោងតាមការរៀបរបស់នារីជនជាតិរុស្ស៊ីម្នាក់នេះប្រាប់ទៅប៉ូលិសបានឲ្យដឹងថា នាងត្រូវបាន Pokemon យក្សមួយក្បាលចាប់រំលោភនៅក្នុងអាគារ apartment មួយកន្លែងដែលនាងរស់នៅជាមួយប្ដីរបស់នាងក្នុងទីក្រុងម៉ូស្គូ ។ នារីមិនបង្ហាញឈ្មោះរូបនេះបានបន្តថា នាងបានលេងហ្គេម Pokemon Go មុនពេលចូលដេក ហើយពេលដែលនាងភ្ញាក់ឡើងស្រាប់តែឃើញ Pokemon ដ៏ធំមួយក្បាលនៅពីលើនាង ហើយវាថែមទាំងបាននិយាយថា វាបានរំលោភនាងរួចហើយ ។

នារី​ម្នាក់​ប្ដឹង​ប៉ូលិស​ភ្លាមៗ​ក្រោយ​ដឹងថា Pokemon ចាប់រំលោភ​នាង​បានសម្រេច

បន្ទាប់ពីមានរឿងដូចនេះ នាងបានប្រាប់គ្រប់យ៉ាងទៅប្ដីរបស់នាងដើម្បីឲ្យគាត់ប្ដឹងប៉ូលិស ប៉ុន្តែផ្ទុយទៅវិញប្ដីរបស់នាងមិនបានជឿនាងបន្តិចណាឡើយ ហើយថែមទាំងបានប្រាប់នាងថា នាងកើតរោគចិត្តទៀតផង ។

នារី​ម្នាក់​ប្ដឹង​ប៉ូលិស​ភ្លាមៗ​ក្រោយ​ដឹងថា Pokemon ចាប់រំលោភ​នាង​បានសម្រេច

តាមប្រភពព័ត៌មានដែលទទួលបានពីគេហទំព័រ Bloknot បានឲ្យដឹងថា គ្មានអ្នកណាម្នាក់ជឿលើនារីរូបនេះបន្តិចណាឡើយសូម្បីតែក្រុមប៉ូលិសក្នុងទីក្រុងម៉ូស្គូ ហើយពួកគេទាំងនោះបានប្រាប់ទៅកាន់នារីរងគ្រោះដោយ Pokemon ម្នាក់នេះថា វិធីល្អគឺនាងគួរតែទៅព្យាបាលជំងឺផ្លូវចិត្ត ៕

( ប្រភព ៖ ឌាលលីមែល ) កុសល

  • នារី​ម្នាក់​ប្ដឹង​ប៉ូលិស​ភ្លាមៗ​ក្រោយ​ដឹងថា Pokemon ចាប់រំលោភ​នាង​បានសម្រេច已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:​អន្តរជាតិ