សាហាវ! យប់មិញនេះ បំផ្ទុះគ្រាប់បែកនៅថៃ ស្លាប់ស្ត្រីម្នាក់ ខណៈមនុស្សរាប់សិបនាក់ទៀត រងរបួស

ថៃ៖ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១១ សីហា ឆ្នាំ២០១៦ ចន្លោះម៉ោងប្រមាណជា ១០និង២០នាទី ម្សិលមិញនេះ មានហេតុការណ៍រន្ធត់មួយបានកើតឡើង បណ្តាលឲ្យមានមនុស្សស្លាប់ និងអ្នករងរបួសរាប់សិបនាក់ បន្ទាប់ពីគ្រាប់បែកចំនួន ២គ្រាប់បានផ្ទុះក្នុងតំបន់ទេសចរណ៍ឆ្នេរសមុទ្រ មួយកន្លែង ដែលជាទីពេញនិយម ក្នុងប្រទេសថៃ។

យោងទៅតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត និងយ៉ាងហោចណាស់មនុស្សប្រមាណជាង ១០នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល បន្ទាប់ពីគ្រាប់បែក ២គ្រាប់បានផ្ទុះឡើង នៅរមណីយដ្ឋានទេសចរណ៍ Hua Hin ក្នុងទឹកដីប្រទេសថៃ ហើយក្នុងនោះក៏មាន ជនបរទេសរងគ្រោះផងដែរ ។

ទាក់ទងជាមួយនឹងការផ្ទុះនេះដែរ គេជឿជាក់ថា ត្រូវបានក្រុមភេរវករ ឬជនមិនស្គាល់មុខ បានលួចបង្កប់ដាក់ក្នុងផើងផ្កា។

របាយការណ៍ដែលទទួលបាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមវិញ បានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះ មានជនជាតិបរទេសចំនួន៩នាក់ ដែលក្នុងនោះ មានជនជាតិអង់គ្លេស ២នាក់​រងរបួស។

ស្នងការរងប៉ូលិសក្នុងតំបន់ លោក Samer Yousamran បានឲ្យដឹងថា «គ្រាប់បែកទីពីរបានផ្ទុះឡើង នៅទីតាំងក្បែរបារមួយកន្លែង នៅចន្លោះម៉ោងប្រមាណជា ១០និង២០នាទីយប់ ហើយស្រ្តីជនជាតិថៃម្នាក់ ត្រូវបានស្លាប់ ខណៈដែលភ្ញៀវទេសចរ ជនជាតិបរទេស ៨នាក់ទៀត បានរងរបួស និងអ្នករងគ្រោះម្នាក់ទៀត ជាជនជាតិថៃផងដែរ» ។ លោកបន្ថែមថា «...ហើយសម្រាប់ អ្នករងរបួសទាំងអស់នោះ ក៏ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យក្នុងតំបន់ផងដែរ»

ដោយឡែកបើតាមលោក Edwin Wiek ជា ស្ថាបនិកអង្គការសប្បុរសធម៌ បានសរសេរនៅលើបណ្តាញទំនាក់ទនងសង្គម Twitter របស់លោកថា «នៅឯមន្ទីរពេទ្យ HuaHin គឺឃើញមាន ជនជាតិបរទេសរងគ្រោះចំនួន ៥នាក់ ដោយក្នុងនោះមាន ជនជាតិអង់គ្លេស ២នាក់ ឯ៣នាក់ ពុំទាន់ដឹងថាជាសញ្ជាតិអ្វីនោះឡើយ»

លោកបន្ថែមចុងក្រោយថា «ព័ត៌មានទទួលបានចុងក្រោយនេះ ទាក់ទងនឹងហេតុការបំផ្ទុះគ្រាប់បែក ដ៏គួរឲ្យរន្ធត់ ស្ថិតក្នុងតំបន់ឆ្នេរទេសចរណ៍ Huahin នេះ សរុបទាំងអស់ មានអ្នករងគ្រោះចំនួន ២៣នាក់ ស្លាប់ម្នាក់ ហើយក្នុងនោះមានជនជាតិបរទេស ៩នាក់ ដែលកំពុងតែស្ថិតក្រោមការ ព្យាបាលផងដែរ»។

គួរឲ្យដឹងថា គ្រាប់បែកទីមួយ ដែលបានផ្ទុះដំបូងគេ មិនបានបង្កឲ្យនរណាម្នាក់រងរបួសឡើយ ហើយវាមានចម្ងាយប្រមាណ ៥០ម៉ែត្រពីទីតាំងគ្រាប់បែកទីពីរ ដែលបានបង្កប់ក្នុងផើងផ្កាដូចគ្នា។ គ្រាប់បែកទីមួយ បានផ្ទុះមុនប្រហែលជា ២០នាទីកន្លងទៅ ទើបគ្រាប់បែកទីពីរចាំផ្តើមផ្ទុះតែម្តង ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស។

បច្ចុប្បន្ន ខាងមន្រ្តីប៉ូលិស កំពុងតែដុតដៃដុតជើង ធ្វើការស៊ើបអង្កេតស្រាវជ្រាវ វែករកមុខជនល្មើស ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត