ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា សាខាម៉ៅសេទុង និងសាខាបឹងកេងកង

ភ្នំពេញ៖ ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា ដែលជាសមាជិកនៃសម្ព័ន្ធធនាគារ RHB Bank Group ដែលជាធនាគារផ្តល់នូវសេវាហិរញ្ញវត្ថុ ពេញលេញធំលំដាប់ទី៤នៅ ប្រទេសម៉ាឡេស៊ី បានបើកជាផ្លូវការនៅសាខាបឹងកេងកង  និងសាខាម៉ៅសេទុង ថ្ងៃនេះ។

នេះជាសាខាទី១០ និងទី១១ របស់ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា ដែលបានបើកសម្ពោធក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីដំណើរការអាជីវកម្មអស់ រយៈពេល៨ឆ្នាំ ដែលនាំឱ្យមានសាខាសរុបចំនួន៧ នៅរាជធានីភ្នំពេញ និងសាខាចំនួន៤ទៀត នៅតាមបណ្តាខេត្តដូចជា កំពង់ចាម បាត់ដំបង សៀមរាប និងព្រះសីហនុ។

ការសម្ពោធបើកសាខាថ្មីជាជាផ្លូវការនេះត្រូវបានអញ្ជើញចូលរួម ជាអធិបតីពីសំណាក់ លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Dato’s Sri Hasan Malek ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោក Tan Sri Azlan Zainol ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធធនាគារ RHB Bank Berhad លោក Tuan Haji Khairuddin Ahmed ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ អ អេច ប៊ី ឥណ្តូឆៃណាលីមីធីត ឯកឧត្តម Dato’s Khairussaleh Ramli អគ្គនាយកគ្រប់គ្រងនៃសម្ព័ន្ធធនាគារ RHB Banking Group និងជាសមាជិកក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា។

ទ្រព្យសកម្មរបស់ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា បានកើនឡើង៦២% ក្នុងឆ្នាំ២០០៨ ហើយមានការកើនឡើងជាមធ្យម ៥០%ជារៀងរាលឆ្នាំ ចាប់តាំងពីធនាគារបាន ចាប់ផ្តើម។ ចាប់តាំងពីធនាគារបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ២០០៨ ធនាគារមាន ភ័ព្វសំណាងដោយទទួលបាន ការគាំទ្រដោយគ្មានងាករេ ពីអតិថិជនរបស់ខ្លួនជារៀងរហូតមក។

ឯកឧត្តម Dato’s Khairussaleh Ramli មានប្រសាសន៍ថា ជាសម្ព័ន្ធយើងមានសមត្ថភាព និងធនធានគ្រប់គ្រាន់ដើម្បីគាំទ្រ ផែនការពង្រីកក្នុងតំបន់ ហើយយើងនឹងបន្តកសាង ភាពខ្លាំងរបស់យើងនៅក្នុងតំបន់។ យើងកំណត់សម្រាប់ប្រតិបត្តិការពីអន្តរជាតិ របស់យើងត្រូវរួមចំណែក លើប្រាក់ចំណេញចំនួនយ៉ាងតិច ២០% ត្រឹមឆ្នាំ២០២០។ នេះស្របជាមួយនឹងការកែទម្រង់យុទ្ធសាស្រ្តរបស់សម្ព័ន្ធធនាគារ ដែលសង្កត់ធ្ងន់លើ លទ្ធផលការងារ និងការបម្រើអតិថិជនឱ្យបានល្អ។

សាខាម៉ៅសេទុង និងសាខាបឹងកេងកងនឹងផ្តល់ជូនអតិថិជនយ៉ាងទូលំទូលាយ នូវផលិតផល និងសេវាកម្មទាំងសម្រាប់ការប្រើប្រាស់ទូទៅ និងសម្រាប់ធ្វើពាណិជ្ជកម្មដែលរួមបញ្ចូលទាំង ប្រតិបត្តិការតាមបញ្ជរ មានដូចជាគណនីចរន្ត គណនីសន្សំ គណនីមានកាលកំណត់ ការផ្ទេរប្រាក់ ការប្តូរប្រាក់ ហិរញ្ញប្បទាន ពាណិជ្ជកម្ម និងប្រាក់កម្ចី។ សាខានេះក៏មានបំពាក់នូវម៉ាស៊ីនអេធីអឹម (ATM) បច្ចេកវិទ្យាចុងក្រោយ និងដំបូងបង្អស់​ ដែលមានមុខងារដំណើរការពេញ២៤ម៉ោង សម្រាប់បម្រើសេវាទទួលប្រាក់បញ្ញើ ដកប្រាក់បញ្ញើ ដាក់មូលប្បទានបត្រ  និងដកប្រាក់ ជារូបីយប័ណ្ណរៀល និងដុល្លារ  ដែលមុខងារទាំងអស់នេះត្រូវបានរួម បញ្ចូលគ្នានៅក្នុងម៉ាស៊ីនអេធីអឹម (ATM) តែមួយ។

សេវាកម្មរបស់ក្រុមហ៊ុនចំនួន៧ របស់សម្ព័ន្ធនេះ ត្រូវបានផ្តល់ជូនតាមរយៈបុត្រសម្ព័ន្ធ សំខាន់ៗដូចជា៖ RHB Bank Berhad, RHB Investment Bank Berhad, RHB Islamic Bank Berhad, និង RHB Insurance Berhad រីឯសេវាកម្មគ្រប់គ្រងទ្រព្យសកម្ម និងអាជីវកម្មក្រុមហ៊ុនមូលនិធិ (unit trust businesses) ត្រូវបានប្រតិបត្តិការដោយ RHB Asset Manangement Sdn, Bhd, និង RHB Islamic International Asset Managmement Berhad ។

វត្តមានរបស់សម្ព័ន្ធមានវិសាលភាព​គ្របដណ្តប់ នៅតាមបណ្តាប្រទេសចំនួន១០ រួមមាន ប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្តូឆៃណា ថៃឡង់ដ៍ ប្រ៊ុយណេ កម្ពុជា ហុងកុង វៀតណាម ឡាវ និងមីយ៉ានម៉ា។ គោលដៅរបស់ក្រុមហ៊ុន RHB Banking Group គឺត្រូវផ្តល់ជូនអតិថិជននូវបទពិសោធន៍ និងគុណតម្លៃដ៏ល្អបំផុតដើម្បីក្លាយជា ក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា សាខាម៉ៅសេទុង និងសាខាបឹងកេងកង

ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា សាខាម៉ៅសេទុង និងសាខាបឹងកេងកង

ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា សាខាម៉ៅសេទុង និងសាខាបឹងកេងកង

ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា សាខាម៉ៅសេទុង និងសាខាបឹងកេងកង

ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា សាខាម៉ៅសេទុង និងសាខាបឹងកេងកង

ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា សាខាម៉ៅសេទុង និងសាខាបឹងកេងកង

ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា សាខាម៉ៅសេទុង និងសាខាបឹងកេងកង