Phelps ឈ្នះ​មេដាយ​មាស​ទី​៤​ បំបែក​កំណត់​ត្រា​ជាង​២ពាន់​ឆ្នាំ​របស់​​អូឡាំពិក​

Michael Phelps បាន​ឈ្នះ​មេដាយ​មាស​ថែម​១ទៀត​ព្រឹក​មិញ​នេះ​ ជា​មេដាយ​មាស​ទី​៤​នៅ​អូឡាំពិក​រីយ៉ូ និង​ជា​មេដាយ​មាស​ទី​២២​បើ​គិត​ចាប់​តាំង​ពី​រូប​គេ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​មក​។

 

Phelps ឈ្នះ​មេដាយ​មាស​ទី​៤​ បំបែក​កំណត់​ត្រា​ជាង​២ពាន់​ឆ្នាំ​របស់​​អូឡាំពិក​ Phelps ក្នុងការ​ប្រកួតហែលមេអំបៅ

 

ក្នុង​ចំណោម​មេដាយ​មាស​ទាំង​២២​នោះ មាន​១៣​មេដាយ​មាស​បាន​មក​ពី ការ​ប្រកួត​ឯកត្តជន​(ប្រកួត​ម្នាក់​ឯង​) ដែល​វា​ជា​កំណត់​ត្រា​ថ្មី​មួយ​យក​ឈ្នះ​លើ​អត្តពលិក​ក្រិក​សម័យ​បុរាណ​កាល​ពី​ជាង​២ពាន់​ឆ្នាំ​មុន​ (ឆ្នាំ​១៥២ មុន​គ.ស) ឈ្មោះ Leonidas ធ្លាប់​ឈ្នះ​មេដាយ​មាស​ពី​ការ​ប្រកួត​ឯកត្តជន​ ចំនួន​១២ គ្រឿង។

 

ក្រៅ​ពី​កំណត់ត្រា​ខាង​លើ​កីឡាករ​វ័យ​៣១​ឆ្នាំ​ក៏​ជាប់​ជា​អត្តពលិក​អូឡាំពិក​តែ​ម្នាក់​គត់​ដែល​ឈ្នះ​មេដាយ​សរុប​ច្រើន​ជាង​គេ​ក្នុង​នោះ​ មាស​២២ ប្រាក់២ និង​សំរឹទ្ធ​២ សរុប ២៦​មេដាយ ពី​ការ​ប្រកួត​អូឡាំពិក​ចំនួន​ ៤​លើក៕

 

Phelps ឈ្នះ​មេដាយ​មាស​ទី​៤​ បំបែក​កំណត់​ត្រា​ជាង​២ពាន់​ឆ្នាំ​របស់​​អូឡាំពិក​

 

Phelps ឈ្នះ​មេដាយ​មាស​ទី​៤​ បំបែក​កំណត់​ត្រា​ជាង​២ពាន់​ឆ្នាំ​របស់​​អូឡាំពិក​

 

Phelps ឈ្នះ​មេដាយ​មាស​ទី​៤​ បំបែក​កំណត់​ត្រា​ជាង​២ពាន់​ឆ្នាំ​របស់​​អូឡាំពិក​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Nytimes, Wiki