មេដឹកនាំវៀតណាមជំរុញ​ឲ្យប្រើបច្ចេកវិទ្យាខ្ពស់ក្នុងវិស័យកសិកម្ម​

មេដឹកនាំវៀតណាមជំរុញ​ឲ្យប្រើបច្ចេកវិទ្យាខ្ពស់ក្នុងវិស័យកសិកម្ម​
(រូបភាពពី Vietnam News)

នាយករដ្ឋមន្ត្រីវៀតណាមបានជំរុញឲ្យមេដឹកនាំខេត្តនៅភាគខាងត្បូងបញ្ចូលបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មដែលលោកថា វាជាទម្រង់ថ្មីនៃការកសាងតំបន់ជនបទឲ្យរីកចម្រើនឆាប់រហ័ស។

នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ខេត្តហាណាម កាលពីសប្តាហ៍មុនលោក ង្វ្រៀន សួនផុកថ្លែងថាខេត្តស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គមួយនេះមានសក្តានុពលខ្លាំងក្នុងការទាក់ទាញការវិនិយោគ។ លោកជំរុញឲ្យថ្នាក់ដឹកនាំខេត្តបញ្ចូលបច្ចេកវិទ្យាខ្ពស់ចូលក្នុងវិស័យកសិកម្មនៅក្នុងខេត្តមានសក្តានុពលនេះ។ នេះបើតាមសារព័ត៌មាន Vietnam News។

លោក ផុក ជំរុញឲ្យថ្នាក់ដឹកនាំខេត្តធ្វើយ៉ាងណាឲ្យបង្កើនផលិតផលរបស់ខ្លួន ដោយផ្អែកលើស្ថានភាពភូមិសាស្ត្រអំណោយផលក្នុងការអភិវឌ្ឍ។ ទោះយ៉ាងណាលោក ផុក ក៏បានរំលឹកដល់មន្ត្រីរបស់ខ្លួនថាការអភិវឌ្ឍដែលមានស្ថិរភាពត្រូវគិតពីការថែរក្សាបរិស្ថាននិងបង្កើតសេវាប្រព័ន្ធទេសចរណ៍ធម្មជាតិ៕

ប្រភព៖ VOD

  • មេដឹកនាំវៀតណាមជំរុញ​ឲ្យប្រើបច្ចេកវិទ្យាខ្ពស់ក្នុងវិស័យកសិកម្ម​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:ជីវិតនិងសង្គម
Tags: