ប៉ូលិស​ថៃ​អះអាង​ថា​ ករណី​បំផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​នេះ ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ភេរវ​កម្ម ​ឬ​ក្រុម ​ISIS​ នោះ​ទេ​

(ថៃ)៖ ប៉ូលិសថៃ បានអះអាងនៅមុននេះបន្តិចថា ករណីបំផ្ទុះគ្រាប់បែករហូតដល់ចំនួន៨គ្រាប់ នៅន្លែងផ្សេងគ្នានោះ មិនជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម ឬក្រុមឧទ្ទាម ISIS នោះទេ ដោយគ្រាន់តែជាអំពើបំផ្លិចបំផ្លាញរបស់ក្រុមជនអាណាមិកក្នុងតម្លៃប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ផ្សាយនៅថ្ងៃទី១២ ខែសីហា។

តាំងពីយប់រហូតដល់ ព្រឹកថ្ងៃសុក្រនេះ មានករណីបំផ្ទុះគ្រាប់បែកចំនួន ៨កន្លែងផ្សេងគ្នានៅភាគកណ្ដាល និងខាងត្បូងនៃប្រទេសថៃ ដោយពីរគ្រាប់បានផ្ទុះឡើងនៅតំបន់ Resort ក្នុងទីក្រុង Hua Hin បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់, ពីរគ្រាប់ទៀតផ្ទុះនៅមុខស្ថានីយប៉ូលិសក្នុងតំបន់ Surat Thani បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់, ពីរគ្រាប់ផ្សេងទៀតផ្ទុះនៅខេត្ត Phuket ចំនួនអ្នកស្លាប់ និងរបួសមិនច្បាស់ និងពីរគ្រាប់ចុងក្រោយផ្ទុះនៅតំបន់ Trang បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងមួយគ្រាប់ទៀត ត្រូវបានអាជ្ញាធររកឃើញ ព្រមទាំងបានដោះដោយសុវត្ថិភាព។

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានថ្លែងឲ្យដឹងថា «ការបំផ្ទុះគ្រាប់បែកនេះ គឺធ្វើឡើងដើម្បីបង្កភាពចលាចល និងភាពយល់ច្រឡំ ប៉ុន្តែវាមិនបានធ្វើឲ្យមនុស្សស្លន់ស្លោនោះទេ»៕
ប៉ូលិស​ថៃ​អះអាង​ថា​ ករណី​បំផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​នេះ ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ភេរវ​កម្ម ​ឬ​ក្រុម ​ISIS​ នោះ​ទេ​

ប៉ូលិស​ថៃ​អះអាង​ថា​ ករណី​បំផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​នេះ ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ភេរវ​កម្ម ​ឬ​ក្រុម ​ISIS​ នោះ​ទេ​
ប្រភព៖ Fresh News

  • ប៉ូលិស​ថៃ​អះអាង​ថា​ ករណី​បំផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​នេះ ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ភេរវ​កម្ម ​ឬ​ក្រុម ​ISIS​ នោះ​ទេ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:ជីវិតនិងសង្គម
Tags: