មួយ​ថ្ងៃ​ថៃ​រង​ការ​បំផ្ទុះ​គ្រាប់​បែក​៨​គ្រាប់ ក្នុង​ទីក្រុង​៣​ផ្សេង​គ្នា សុទ្ធ​តែ​កន្លែង​លំហែ​កាយ​ល្បី​ៗ

ក្នុងរយៈពេល១២ម៉ោង ប្រទេសថៃស្គាល់ការបំផ្ទុះគ្រាប់បែកយ៉ាងតិច៨ដង ក្នុងក្រុងចំនួន៣ផ្សេងគ្នា ធ្វើឲ្យមនុស្សស្លាប់២នាក់ និងរបួសយ៉ាងតិច១៥នាក់ ដែលក្នុងនោះក៏មានជនបរទេសផងដែរ តែមកទល់ពេលនេះ គេរកមិនទាន់ឃើញតម្រុយថា តើវាមានពាក់ព័ន្ធនឹងក្រុមភេរវកម្មអន្តរជាតិដែរឬយ៉ាងណាទេ ដោយការបំផ្ទុះគ្រាប់បែកលើកនេះ កើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនគម្រប់ខួបមួយឆ្នាំ នៃការបំផ្ទុះគ្រាប់បែកដ៏សាហាវ នៅទីសក្ការបូជា Erawan នៅរដ្ឋធានីបាងកក ។

មួយ​ថ្ងៃ​ថៃ​រង​ការ​បំផ្ទុះ​គ្រាប់​បែក​៨​គ្រាប់ ក្នុង​ទីក្រុង​៣​ផ្សេង​គ្នា សុទ្ធ​តែ​កន្លែង​លំហែ​កាយ​ល្បី​ៗ គ្រាប់បែក២គ្រាប់ បានផ្ទុះបន្តគ្នានៅតំបន់កម្សាន្តមាត់សមុទ្រ Hua Hin នៅពេលយប់ម៉ោងប្រហែល១០យប់ រីឯគ្រាប់បែក២គ្រាប់ទៀត បានបំផ្ទុះនៅក្នុងទីក្រុង Surat Thani ក្រុងភាគខាងត្បូងនៃប្រទេសថៃ នាពេលព្រឹកម៉ោងប្រហែល៨ និង៨:៣០នាទី ដោយស្ថិតក្នុងចម្ងាយជាង២០០ម៉ែត្រពីគ្នា ដោយឡែកគ្រាប់បែក២ចុងក្រោយ ត្រូវគេបំផ្ទុះនៅរមណីយដ្ឋានកោះ Phuket ម៉ោង៩ព្រឹក មួយនៅឆ្នេរ Patong និងមួយទៀតនៅផ្លូវ Bang La សុទ្ធជាកន្លែងទេសចរណ៍ដ៏ល្បី ។

មួយ​ថ្ងៃ​ថៃ​រង​ការ​បំផ្ទុះ​គ្រាប់​បែក​៨​គ្រាប់ ក្នុង​ទីក្រុង​៣​ផ្សេង​គ្នា សុទ្ធ​តែ​កន្លែង​លំហែ​កាយ​ល្បី​ៗ

ទោះជាយ៉ាងនេះក្ដី សាក្សីក្នុងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកនៅតំបន់ Hua Hin បានរាយការណ៍ថា រូបគេឮគ្រាប់បែកផ្ទុះយ៉ាងតិច៤គ្រាប់ ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ក្នុងថ្ងៃ១៧ ខែសីហា គ្រាប់បែកមួយគ្រាប់ត្រូវគេបំផ្ទុះនៅកន្លែងសក្ការបូជា Erawan នៅកណ្ដាលរដ្ឋធានីបាងកក ដោយវាបានសម្លាប់មនុស្សអស់២០នាក់ ក្នុងនោះមានទាំងជនបរទេសផងដែរ ៕
មួយ​ថ្ងៃ​ថៃ​រង​ការ​បំផ្ទុះ​គ្រាប់​បែក​៨​គ្រាប់ ក្នុង​ទីក្រុង​៣​ផ្សេង​គ្នា សុទ្ធ​តែ​កន្លែង​លំហែ​កាយ​ល្បី​ៗ

មួយ​ថ្ងៃ​ថៃ​រង​ការ​បំផ្ទុះ​គ្រាប់​បែក​៨​គ្រាប់ ក្នុង​ទីក្រុង​៣​ផ្សេង​គ្នា សុទ្ធ​តែ​កន្លែង​លំហែ​កាយ​ល្បី​ៗ

មួយ​ថ្ងៃ​ថៃ​រង​ការ​បំផ្ទុះ​គ្រាប់​បែក​៨​គ្រាប់ ក្នុង​ទីក្រុង​៣​ផ្សេង​គ្នា សុទ្ធ​តែ​កន្លែង​លំហែ​កាយ​ល្បី​ៗ

ប្រែសម្រួល៖ kqube
ប្រភព៖ CNN

  • មួយ​ថ្ងៃ​ថៃ​រង​ការ​បំផ្ទុះ​គ្រាប់​បែក​៨​គ្រាប់ ក្នុង​ទីក្រុង​៣​ផ្សេង​គ្នា សុទ្ធ​តែ​កន្លែង​លំហែ​កាយ​ល្បី​ៗ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:ជីវិតនិងសង្គម
Tags: