ស្រវឹង​ទាំង​ព្រឹក បើករថយន្ត​បុក​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​រងរបួស​ធ្ងន់

6 Videos


វាគឺជារឿងហួសចិត្តត្បិតមិនទាន់ទាំងភ្លឺស្រួលបួលផង បុរសស្រវឹកស្រាជោគម្នាក់ បានបើករថយន្តពាក់ស្លាកលេខ ខម ទៅបុកស្ត្រីមានផ្ទៃពោះម្នាក់ឲ្យរងរបួសជាទម្ងន់ ។

ស្រវឹង​ទាំង​ព្រឹក បើករថយន្ត​បុក​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​រងរបួស​ធ្ងន់

ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងកាលពីវេលាម៉ោងជិត ៥ ព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៦ នេះ នៅលើកំណាត់ផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បង្កឡើងដោយបុរសម្នាក់ បើករថយន្តពាក់ស្លាកលេខ ខេមរភូមិន្ន ២-៣៩៨៥ ម៉ាកហាយព្រីដពណ៍ស ទៅបុកស្ត្រីម្នាក់មានផ្ទៃពោះកំពុងលក់ដូរនៅតាមចិញ្ចើមផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ស្រវឹង​ទាំង​ព្រឹក បើករថយន្ត​បុក​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​រងរបួស​ធ្ងន់

ប៉ូលីសនៅកន្លែងកើតហេតុណ៍បានឲ្យដឹងថា ជនបង្កបើករថយន្តក្នុងស្ថានភាពស្រវឹងជោគជាំ និង ក្នុងល្បឿនលឿន ទើបបណ្តាលឱ្យរេចង្កូតទៅបុកអ្នកដទៃ ។

ស្រវឹង​ទាំង​ព្រឹក បើករថយន្ត​បុក​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​រងរបួស​ធ្ងន់

រថយន្តបានខូចខាតអស់ ហើយបុរសបង្កហេតុក៏ត្រូវឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ៕

សុថាត

ស្រវឹង​ទាំង​ព្រឹក បើករថយន្ត​បុក​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​រងរបួស​ធ្ងន់

ស្រវឹង​ទាំង​ព្រឹក បើករថយន្ត​បុក​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​រងរបួស​ធ្ងន់