មានការ​អំពាវនាវ​ឱ្យ​ដក​សារមន្ទីរ​ទួលស្លែង ចេញពី​ផែនទី​ហ្គេម Pokemon

6 Videos


AFP រាយការណ៍ពីថ្ងៃទី ១០ សីហាថា លោក បួ ម៉ឹង អាយុ ៧៦ ឆ្នាំ អ្នករួចផុតជីវិតពីបាតដៃសម្លាប់ក្នុងរបបខ្មែរក្រហម ជាជំនួយការនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានរិះគន់ទៅលើអ្នកលេងហ្គេម Pokemon Go នៅក្នុងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ។
មានការ​អំពាវនាវ​ឱ្យ​ដក​សារមន្ទីរ​ទួលស្លែង ចេញពី​ផែនទី​ហ្គេម Pokemon
ទួលស្លែងជាទីធ្វើឃាត ទារុណកម្មដ៏សាហាវលើប្រជាជនខ្មែរ និង បរទេស ដែលភាគច្រើនជាបញ្ញវន្ត ជាទីសក្ការៈសោកសង្រេង សោកសៅ កាន់ទុក្ខ ដល់អ្នកត្រូវខ្មែរក្រហមសម្លាប់ ១៥.០០០ នាក់ ក្នុងរបបខ្មែរក្រហមកាន់អំណាច ១៩៧៥-១៩៧៩ ។ «ការលេងហ្គេមមិនសមរម្យបែបនេះ គឺជាការមើលងាយដួងវិញ្ញាណក្ខន្ធរបស់អ្នករងគ្រោះ» លោក បួ ម៉ឹង ពោល ព្រមទាំងបានអំពាវនាវឱ្យយកសារមន្ទីរនេះចេញពីផែនទីហ្គេមផងដែរ ៕ សូរ្យរិទ្ធ (khaosod)