ក្រសួងបរិស្ថាន​អញ្ជើញ ធី សុវណ្ណ​ថា ចូលរួម​វេទិកា​ស្តី​ពី​ការ​អភិរក្ស​ធនធានធម្មជាតិ

រាជធានី​ភ្នំពេញ ៖ នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា បាន​ត្រូវ​ក្រសួងបរិស្ថាន​អញ្ជើញ​ចូលរួម​វេទិកា​ស្តី​ពី​«​ការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​» ។

បើ​តាម​លិខិត​អញ្ជើញ​របស់​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ទៀត​ថា វេទិកា​ខាងលើ​ដែល​រៀបចំ​ដោយ​ក្រសួងបរិស្ថាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​«​សាល​ប្រជុំ​រំដួល​»​ក្នុង​វិមាន​សន្តិភាព​ទីស្តីការគណៈរដ្ឋមន្ត្រី វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ សីហា ២០១៦ ៕