ក្រុមហ៊ុន​ផ្ដល់​សេវា​ជួញ​ដូរ​ហិរញ្ញ​វត្ថុ​តាម​ស្តង់ដារ​អន្តរជាតិ​នៅ​កម្ពុជា Golden FX Link បើក​សម្ពោធ​ផ្លូវ​ការ

ក្រុមហ៊ុន Golden FX Link (Golden FX Link (Cambodia) Co., Ltd) បាន​ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវការ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី​១០ សីហា នៅ​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ ភូគីត្រា ដោយ​មាន​ការ​ចូលរួម​ជា​កិត្តិយស​ពី​ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ លោក Steven Chan ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ Chinese Gold and Silver Exchange លោក Hu Chengsheng នាយក​រង​នៃ​សាកលវិទ្យាល័យ Peking ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​ និង​បណ្ដា​អ្នក​សារព័ត៌មាន​ជាច្រើន​រូប​ទៀត។

 

ក្រុមហ៊ុន​ផ្ដល់​សេវា​ជួញ​ដូរ​ហិរញ្ញ​វត្ថុ​តាម​ស្តង់ដារ​អន្តរជាតិ​នៅ​កម្ពុជា Golden FX Link បើក​សម្ពោធ​ផ្លូវ​ការ

 

ពិធី​នេះ​គឺ​ជា​ការ​បន្ត​បង្កើត​ប្រវត្តិសាស្ត្រ​របស់ Golden FX Link ក្នុង​នាម​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញ​វត្ថុ​ដំបូង​គេ​បង្អស់​ដែល​បាន​បើក​សម្ពោធ​ជា​ផ្លូវការ បន្ទាប់​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល និង​អាជ្ញាប័ណ្ណ​ឈ្មួញ​ជើង​សារ​ឧបករណ៍​និស្សន្ទ​ (អាជ្ញា​ប័ណ្ណ​លេខ ០០១) ពី​គណៈ​កម្មការ​មូលបត្រ​កម្ពុជា (SECC) និង ដើម្បី​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​ពី​ការ​ប្ដេជ្ញា​ខ្ពស់​លើ​ការ​បង្កើត​យន្តការ​អន្តរជាតិ​នៃ​គំរូ​ជួញ​ដូរ​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​បើក​ទូលាយ​ទីផ្សារ​ហិរញ្ញ​វត្ថុ​កម្ពុជា​ទៅ​កាន់​ពិភព​លោក។

 

Golden FX Link ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​វិនិយោគ​ហិរញ្ញ​វត្ថុ​ទី​១ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពីរ​ ពី​គណៈ​កម្មការ​មូលបត្រ​កម្ពុជា ហើយ​កំពុង​ផ្ដល់​​ប្រព័ន្ធ​ជួញ​ដូរ (MT4) ដ៏​ពេញ​និយម និង​គួរ​ឲ្យ​ទុក​ចិត្ត ក៏​ដូចជា​ភាព​សម្បូរ​បែប​នៃ​ផលិតផល​ជួញ​ដូរ និង​បច្ចេកវិទ្យា​ឈាន​មុខ​សម្រាប់​ការ​វិនិយោគ​ តាម​ប្រព័ន្ធ​អនឡាញ។ ក្រុមហ៊ុន​នេះ​មាន​បេសកកម្ម​អភិវឌ្ឍ​ស្តង់ដារ​ជួញ​ដូរ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ឲ្យ​ស្រប​ទៅ​តាម​និន្នាការ​ពិភព​លោក ដោយ​សហការ​យ៉ាង​ខ្ជាប់ខ្ជួន​ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា ដើម្បី​ផ្ដល់​សេវា​ជួញ​ដូរ​ប្រកប​ដោយ​តម្លាភាព និង​សុចរិត​ភាព ក៏​ដូចជា​ផ្ដល់​បទ​ពិសោធន៍ ជំនាញ និង​ចំណេះដឹង​ទូលំ​ទូលាយ​ដល់​អ្នក​ជួញ​ដូរ​ហិរញ្ញ​វត្ថុ ដូចជា រូបិយប័ណ្ណ​អន្តរជាតិ មាស ប្រាក់ និង​ឧបករណ៍​និស្សន្ទ​ផ្សេង​ទៀត តាម​រយៈ​ការ​ប្រឹក្សា ការ​ផ្ដល់​ព័ត៌មាន និង​ការ​អប់រំ​នានា។ មិន​តែ​ប៉ុណ្ណោះ Golden FX Link ទទួល​បាន​ការ​គាំទ្រ​ទាំង​ស្រុង​ពី First Gold ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ផ្ដល់​សេវា​ជួញ​ដូរ​ហិរញ្ញ​វត្ថុ​ដ៏​ល្បី​ល្បាញ​មួយ​មាន​ទី​ស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ហុងកុង។

 

ក្រុមហ៊ុន​ផ្ដល់​សេវា​ជួញ​ដូរ​ហិរញ្ញ​វត្ថុ​តាម​ស្តង់ដារ​អន្តរជាតិ​នៅ​កម្ពុជា Golden FX Link បើក​សម្ពោធ​ផ្លូវ​ការ

 

Golden FX Link មាន​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញ​វត្ថុ​ដែល​ទទួល​ស្គាល់​គុណវុឌ្ឍិ​ដោយ​ គណៈកម្មការ​មូលបត្រ​កម្ពុជា​រហូត​ដល់ ២៩ នាក់ ដែល​នេះ​នឹង​ជួយ​ឲ្យ​អ្នក​វិនិយោគ​មាន​ទំនុក​ចិត្ត​ខ្ពស់​ ក្នុង​ការ​ប្រើ​ប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន។ ទន្ទឹម​នឹង​នេះ វា​នឹង​ជះ​ឥទ្ធិពល​ល្អ​ដល់​ភាព​រីកចម្រើន​នៃ​ វិស័យ​ហិរញ្ញ​វត្ថុ​កម្ពុជា ក៏​ដូចជា​លើក​ស្ទួយ​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ។

 

Golden FX Link មាន​ទីស្នាក់ការ​នៅ​អគារ Golden Tower សង្កាត់​វាលវង់ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ និង​លេខ​ទូរសព្ទ​ ០២៣ ២២ ៧៧៧៧។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូល​វិបសាយ www.goldenfxlink.com ៕

 

ក្រុមហ៊ុន​ផ្ដល់​សេវា​ជួញ​ដូរ​ហិរញ្ញ​វត្ថុ​តាម​ស្តង់ដារ​អន្តរជាតិ​នៅ​កម្ពុជា Golden FX Link បើក​សម្ពោធ​ផ្លូវ​ការ

 

ក្រុមហ៊ុន​ផ្ដល់​សេវា​ជួញ​ដូរ​ហិរញ្ញ​វត្ថុ​តាម​ស្តង់ដារ​អន្តរជាតិ​នៅ​កម្ពុជា Golden FX Link បើក​សម្ពោធ​ផ្លូវ​ការ

 

ក្រុមហ៊ុន​ផ្ដល់​សេវា​ជួញ​ដូរ​ហិរញ្ញ​វត្ថុ​តាម​ស្តង់ដារ​អន្តរជាតិ​នៅ​កម្ពុជា Golden FX Link បើក​សម្ពោធ​ផ្លូវ​ការ

 

អត្ថបទ៖ ពាណិជ្ជកម្ម