នី រតនា រម្លឹក​គ្រា​ស្រក់​ទឹក​ភ្នែក​កាល​ជួប​ ព្រាប សុវត្ថិ​

តារា​ចម្រៀង​ នី រតនា​ បាន​រម្លឹក​រឿង​រ៉ាវ​កាល​ចូល​ប្រឡង​ក្នុង​កម្ម​វិធី​លំដាប់​ពិភព​លោក​ Cambodian Idol ថា មាន​ពេល​មួយ​​​នោះ​លោក​ មាន​ឱកាស​ជួប​ផ្ទាល់​បែប​ស្និទ្ធ​ស្នាល​​ជាមួយ​តារា​ក្នុង​ដួងចិត្តតាំង​ពី​ក្មេង​មក ​​គឺ​លោក ព្រាប សុវត្ថិ ពេល​នោះ​ហើយ​ធ្វើ​ឲ្យ​ រតនា ​រំភើប​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​។

 

នី រតនា រម្លឹក​គ្រា​ស្រក់​ទឹក​ភ្នែក​កាល​ជួប​ ព្រាប សុវត្ថិ​

 

ម្ចាស់​ពាន​កម្មវិធី​លំដាប់​ពិភព​លោក​រូប​នេះ​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ លោក​សប្បាយ​ចិត្ត​ព្រោះ​មិន​នឹក​ស្មាន​ថា​ អាច​មាន​ឱកាស​បាន​ជួប​ Idol ក្នុង​ចិត្ត​ផ្ទាល់​បែប​នេះឡើយ។ មិន​តែ​ប៉ុណ្ណោះ រតនា ថា​ អ្វី​ដែល​លោក​ ព្រាប សុវត្ថិ​ តែង​ធ្វើ ​លោក​តែង​យក​គំរូ​តាម​​ និង​សិក្សា​នូវ​ចំនុច​ល្អៗ​ជា​ច្រើនដើម្បី​យក​មក​អភិវឌ្ឍ​ខ្លួន​ឯង​ទៀត​ផង។

 

“អ្វី​ដែល​ខ្ញុំ​រំភើប​ខ្លាំង ​គឺ​ពេល​ដែល​បាន​ជួប​គាត់​ផ្ទាល់ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គាត់​ថែម​ទាំង​សរសើរ​ពី​សមត្ថភាព​​ហើយ​លើក​ទឹកចិត្ត​ខ្ញុំ​គ្រប់​យ៉ាង ទាំង​ហ្នឹង​ហើយ ​រឹត​តែ​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ខ្លាំង​រហូត​ដល់​ស្រក់​ទឹក​ភ្នែក”។ តារា​មក​ពី​ខេត្ត​កំពង់​ធំ​ បន្ថែម។

 

ទស្សនា​វីដេអូ នី រតនា បកស្រាយ​លម្អិត​ក្នុង​វីដេអូ​ខាង​ក្រោម​៖

 

 


អត្ថបទ៖ ថា ម៉ាលីដា​​​​