ឌី​ជេ ឧត្តម ក្មួយ​​ប្រុស​​បង្កើត​តារា​កំប្លែង​​យាយ ណយ សំណាង ​ទទួល​មរណ​ភាព បន្ទាប់​ពី​ជួប​​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​ថ្ងៃ​​​

(ភ្នំ​ពេញ)៖ ជារឿងដ៏គួរឲ្យសោកស្តាយបំផុត ខណៈអ្នកសិល្បៈរបស់​ខ្មែរម្នាក់ទៀត ត្រូវបានបាត់បង់ជីវិត​ក្នុង​ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវជាក្មួយប្រុសបង្កើត របស់តារាកំប្លែងលោកយាយ ណយ សំណាង គឺឌីជេ ឧត្តម ។

ប្រភពព័ត៌មានពីផេសសិល្បករកម្ពុជា របស់តារាសម្តែង លោក អ៉ឹម ជីវ៉ា បានសរសេរបង្ហោះកាលពី៣​ម៉ោ​ងមុននេះថា «Dj UD ហៅឧត្តម បានរងគ្រោះថ្នាក់ចរាចរណ៍ កាលពីពីយប់ថ្ងៃទី ០៩​ខែ សីហា ឆ្នាំ​២០១៦​ នៅផ្លូវមុនីវង្សទល់មុខក្លិបកម្សាន្តរ៉ុក ដោយ Dj រូបនេះជិះម៉ូតូ បុកជាមួយឡានភ្លាមៗនោះ ​ក៏មានរថយន្តយកទៅសង្រ្គោះបន្ទាន់ រហូតដល់ថ្ងៃទី១១ខែសីហា វេលារម៉ោង៥រសៀល ម្សិលមិ​​ញនេះ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរពេក ធ្វើឲ្យជនរងគ្រោះស្លាប់បាត់បង់​ជីវិតតែម្តង។ រីឯ​ស​ពកំពុងដំកល់ធ្វើបុណ្យ នៅវត្តទួលទំពូង បូជានៅ​ថ្ងៃទី១២ វេលារម៉ោង៧យប់ នៅវត្តទួ​លទំពូង!»។

ប្រភពបានបន្តថា «ដោយឡែកសំរាប់តារាកំប្លែងលោកយាយ ណយ សំណាង វិញកំពុងធ្លាក់ខ្លួនឈឺ​​ផងដែរ ស្របពេលដែលក្មួយដែលខំចិញ្ចឹម តាំងពីតូចដូចជាកូនបង្កើត បានទទួលមរណៈ​ភាព។ លោកយាយ ណយ សំណាង ធ្លាក់ខ្លួនឈឺជិតមួយខែហើយ ដោយជំងឺបេះដូង និងវ័យចាស់ជរា។ កន្លងមកលោកយាយ ណយ សំណាង មិនបានថត ឬសម្តែងតាមកម្មវិធីទូរទ​ស្សន៍ ដោយសារតែបញ្ហាជំងឺនេះឯង»។

ផេសសិល្បករកម្ពុជា របស់តារាសម្តែងលោក អ៉ឹម ជីវ៉ាបានលើកឡើងទៀតថា «តារាចម្រៀងល្បី​លោក វណ្ណា ស័ក្ក ដែលត្រូវជាកូនបង្កើត លោកយាយ ណាង ជាអ្នកគ្រប់គ្រងរ៉ាប់រង ជីវភាពគ្រួ​សារទាំងអស់​។ សូមបងប្អូនសិល្បករ-សិល្បការិនី និង សប្បុរសជនទាំងអស់ មេត្តាចូលរួមពិធីបុណ្យសព Dj ឧត្តម ដែលត្រូវជាក្មួយបង្កើត លោកយាយ ណាង ដោយក្តីអនុគ្រោះផង!»។

ស្របពេលជាមួយគ្នានេះដែរ លោក អ៉ឹម ជីវ៉ា ក៏បានប្រកាសឈ្មោះសប្បុរសជន ដែលបានចូលរួមផ្ញើ​ប​ច្ច័​យ ចូលបុណ្យសពក្មួយប្រុស លោក​យាយ ណយ សំណាង ដែលមានដូចជា​ ព្រះគ្រូ នី សុវណ្ណមុនីរ៉េត មេកុដិលេខ២៤ វត្តនាគវ័ន្ត៥០ដុល្លារ, អតីតតារកំប្លែងនាយ ឃ្លោក ៥០ដុល្លារ , លោកស្រី ថុង ស៊ីវទៀង ៥០ដុល្លារ, តារាសម្តែង កញ្ញា ថន លក្ខិណា ៣០ដុល្លារ , តារាកំប្លែងអ្នកនាង សុខ ចាន់ធីតា ហៅ ស្រីតុ និងស្វាមី២០ដុល្លារ, តារាសម្តែងលោក អ៉ឹម ជីវ៉ា ២០ដុល្លារ ,តារម្រៀ​​ង កញ្ញា សុន ស្រីពេជ្រ ១០ដុល្លារ។ ម្យ៉ាងទៀតបើមានសិល្បករ និងសប្បុរសជនចូលទៀត និងប្រ​កាសឈ្មោះតាមរយៈផេកសិល្បករកម្ពុជា បន្តទៀត។ សូមទាក់ទងតាមលេខទូរស័ព្ទ ០៦៩ ៦៦ ០៦ ៩១ សូមអរគុណ៕

ប្រភព ៖
Khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload