បុរស់​ម្នាក់​កាប់​ដី​ដាំ​ដំណាំ​ចំ​គ្រាប់បែក​កក់​ក្នុង​ដី​ផ្ទុះ​រងរបួស​ធ្ងន់​

​ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​រង​បួស​ធ្ងន់​ដោយសារ​កាប់​ដី​ដាំ​ដំណាំ​នៅក្បែរ​ផ្ទះ ត្រូវចំ​គ្រាប់បែក​កប់​ក្នុង​ដី បន្សល់ ពី​សម័យ​សង្គ្រាម​បាន​ផ្ទុះឡើង​ជះ​សាវ​ពេញមុខ និង​ខ្លួន​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​១១ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​ថ្មី ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ កង រតនៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ​រ​ស់​នៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ខណៈ​កំពុង​កាប់​ដី​ដាំ​កូន​ត្រាវ ខាងក្រោយ​ផ្ទះ ចម្ងាយ​១០​ម៉ែត្រ កាប់​ដី​ត្រូវ​គ្រាប់បែក​ដង​ឈើ​១​គ្រាប់ បណ្តាលអោយ​ផ្ទុះ​រងរបួស​ធ្ងន់​តែម្ដង​។ ជនរងគ្រោះ​ត្រូវបាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរ ពេទ្យ​ធំ​ខេត្តបាត់ដំបង ដើម្បី​សង្គ្រោះ​ជីវិត​៕

KA-12-08-2016-20 KA-12-08-2016-21