តិច​និក​រកប្រាក់​មិន​ទាប​ជាង ៥០០០ ដុល្លារ​ក្នុង​មួយខែ​ពី​ហ្គេម Pokemon Go​

6 Videos


Pokemon Go បានក្លាយជាហ្គេមមួយដែលមានប្រជាប្រជាប្រិយខ្លាំងបំផុតចាប់តាំងពីវាបានចាប់កំណើតកាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅ ។

ទាក់ទងនឹងហ្គេមដែលកំពុងល្បីល្បាញខាងលើនេះដែរ កាលពីពេលថ្មីៗនេះគេហទំព័រ CNBC បានប្រាប់ឲ្យដឹងថា អ្នកលេងហ្គេម Pokemon Go ទាំងអស់អាចរកប្រាក់ចំនូលបានពី ១០ ទៅ ១១.០០០ ដុល្លារអាមេរិកដោយការលក់គណនីហ្គេម Pokemon Go ។

ជាមួយគ្នានេះ គេឃើញមានគណនីហ្គេម Pokemon Go ជាច្រើនកំពុងដាក់លក់នៅលើ Websites ដោយគនណីទាំងនោះមានចាប់ពី Level ៣០ ឡើងទៅ ហើយសម្រាប់តម្លៃគឺតាមការកំណត់ ក៏ដូចជាការចរចាររវាងអ្នកលក់ និង អ្នកទិញដោយអាស្រ័យលើ Level របស់តួអង្គ, ចំនួនសត្វដែលចាប់បាន, ពិន្ទុនៃការ Combat និងវត្ថុដែលមានតម្លៃដទៃទៀតដូចជា Stardust និង Ultraballs ជាដើម ។

បើតាមការលើកឡើងរបស់លោក Hussaini បានឲ្យដឹងថា លោកអាចរកចំណូលពី Pokemon Go បាន ២.០០០ ដុល្លារក្នុងមួយខែ ហើយមានពេលខ្លះអាចឈានទៅដល់ ៥០០០ ដុល្លារក្នុងមួយខែ ៕

( ប្រភព ៖ phonearena ) កុសល

តិច​និក​រកប្រាក់​មិន​ទាប​ជាង ៥០០០ ដុល្លារ​ក្នុង​មួយខែ​ពី​ហ្គេម Pokemon Go​