​បង្វិល​ក្បាល​កូន មិន​ជោគជ័យ គ្រូពេទ្យ​នឹង …

​បង្វិល​ក្បាល​កូន មិន​ជោគជ័យ គ្រូពេទ្យ​នឹង ...

​ជាធម្មតា ទារក​ត្រូវ​សម្រាល​ចេញ តាម​ទ្វារមាស​របស់​ម្តាយ ដោយ​ការចេញ​ក្បាល​មុន​។ ពេល​នៅ​ក្នុង​ពោះ ទារក​អាច​ផ្លាស់​ប្តូរ​ទីតាំង ឬ​មិន​ផ្លាស់ប្តូរ មុន​ពេល​ជិត​សម្រាល ហើយ​ការ​ដែល​ជើង នៅ​ទទឹង​ពោះ ឬ​នៅ​ផ្ទុប​នឹង​ទ្វារ​មាសម្តាយ ការ​សម្រាលកូន​តាម​វិធី​ធម្មជាតិ ប្រហែលជា​មិន​អាច​ទៅរួច​នោះទេ​។ ដូច្នេះ គ្រូពេទ្យ​នឹង​ធ្វើការ​បង្វិល​ក្បាល​កូន​។

ការ​បង្វិល​ក្បាល​ទារក គឺជា​ដំណើរការ​មួយ ក្នុងការ​រំកិល​ទារក ដែល​ស្ថិត​ក្នុង​ទីតាំង​ទទឹង​ពោះ ឬ​គូថ​កើតមុន ដើម្បី​ឲ្យ​ក្បាល​ចេញមក​មុន មានន័យ​ថា ឲ្យ​ក្បាលទារក ផ្ទុប​នឹង​ទ្វារមាស​ស្ត្រី ទើប​ងាយស្រួល​កើត​។

ពេល​ដំណើរការ​នេះ​ជោគជ័យ អ្នក​ម្តាយ​អាច​សម្រាលកូន តាម​វិធី​ធម្មជាតិ (​តាម​ទ្វារមាស​) បាន​ហើយ​។ ការ​បង្វិល​នេះ ជាធម្មតា ត្រូវ​ធ្វើឡើង​មុនពេល​ទារក ចាប់ផ្តើម​កើត (​ប្រហែល​នៅ​សប្តាហ៍​ទី ៣៧) ហើយ​ក្នុង​ករណី​ខ្លះ គេ​ក៏​អាច​បង្វិល​ផងដែរ អំឡុង​ពេល​ទារ​កកើត មុន​ពេល​ម្តាយ​បែក​ទឹកភ្លោះ​។

ក្នុង​ករណី​មិន​បង្វិល​មិន​ជោគជ័យ គ្រូពេទ្យ​នឹងដាក់​កាលវិភាគ ឲ្យ​អ្នក​សម្រាលកូន ដោយ​ការវះកាត់​ហើយ​៕

​ប្រភព ៖ Web MD
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។