ភួង សុខសាណា ​វះ​កាត់​ជោគជ័យ ​២​ថ្ងៃ​ទៀត​ត្រលប់​មក​កម្ពុជា​វិញ

ខ្សែ​ប្រយុទ្ធ ភួង សុខសាណា ​បាន​វះ​កាត់​ជង្គង់​ទទួល​ជោគជ័យ​ហើយ​នៅ​ប្រទេស​វៀតណាម​មុន​នេះ​បន្តិច ដោយ​តាម​គម្រោង​រូបគេ​នឹង​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​២​បន្ទាប់។ ​នេះ​បើ​តាម​ Page ​អ្នក​គាំទ្រ​ក្រសួង​ការពារ​ជាតិ​បាន​បង្ហោះ។

 

ភួង សុខសាណា ​វះ​កាត់​ជោគជ័យ ​២​ថ្ងៃ​ទៀត​ត្រលប់​មក​កម្ពុជា​វិញភួង សុខសាណា

 

ភួង សុខសាណា ​បាន​រង​របួស​ជង្គង់​យ៉ាង​ធ្ងន់ធ្ងរ​អំឡុង​ពេល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។ ដោយ​របួស​នោះ រូបគេ​ត្រូវ​ធ្វើ​ការ​វះ​កាត់​នៅ​ប្រទេស​វៀតណាម កាល​ពី​ព្រឹកមិញ​នេះ ហើយ​ក៏​ទទួល​បាន​ជោគជ័យ​ដែរ។ ទន្ទឹម​នឹង​នោះ កីឡាករ ទួច រ៉ូម៉ា ​ដែល​មាន​របួស​ឆ្អឹង​ជង្គង់​នោះ ក៏​បាន​ទៅ​ព្យាបាល​នៅ​វៀតណាម​ដែរ ប៉ុន្តែ​របួស​មិន​ធ្ងន់​ដូចជា ភូង សុខសាណា ​ទេ។

 

ភួង សុខសាណា ​វះ​កាត់​ជោគជ័យ ​២​ថ្ងៃ​ទៀត​ត្រលប់​មក​កម្ពុជា​វិញ

 

ចំពោះ​រយៈ​ពេល​នៃ​ការ​សម្រាក​ព្យាបាល​វិញ កីឡាករ​ទាំង​ពីរ​នាក់​នឹង​ត្រូវ​ប្រើ​ពេល​រហូត​ដល់​រដូវ​កាល​ថ្មី​ឯ​ណោះ ទើប​អាច​ចូល​លេង​ជួយ​ក្រុម​ក្រសួង​ការពារ​ជាតិ​បាន៕

 

អត្ថបទ៖ មុន្នី រម្យ