នាម​អ្នកសិល្បៈ​មួយចំនួន​ដែល​សម្រុក​ជួយ​ដល់ សំ ប៉ូ​លីដា​

6 Videos


បើតាមការបង្ហាញជូនពី «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានផ្ទាល់បានបង្ហាញឱ្យដឹងថា រហូតមកទល់ពេលនេះ មានបងប្អូនសិល្បករ និង សប្បុរជនមួយចំនួនបានចូលរួមឧបត្ថម្ភជាថវិកា និង អង្ករដល់អ្នកនាង សំ ប៉ូលីដា ហើយ ក្រោយពីធ្លាយដំណឹងថាតារាស្រីរូបនេះជួបប្រទះបញ្ហាជីវិតធ្ងន់ធ្ងរដោយជំងឺរួមរឹតគ្មានថវិកាព្យាបាលរួចមក ។

នាម​អ្នកសិល្បៈ​មួយចំនួន​ដែល​សម្រុក​ជួយ​ដល់ សំ ប៉ូ​លីដា​

ចំពោះនាមសប្បុរជន និង អ្នកសិល្បៈមួយចំនួនដែល «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» បង្ហាញជូនមានដូចជា ៖
១. ឧកញ៉ា សៅ វលក្ខណ៍ 100$
២. ឧ Ted Ngoy 100$
៣. Mr. Yanara Ou 100$
៤. អ្នកនាង ចន ច័ន្ទលក្ខិណា និង លោក ហេង ឡុង 100$
៥. លោក Souk Sophea and Mrs Sarina 100$
៦. អ្នកនាង ឆោម និមល 50$
៧. Mrs Rithy (USA) 100$
៨. កញ្ញា នី មុន្នីនាថ និង Mr. Solang 100$
៩. Mr. KB 50$
១០. កញ្ញា ថន លក្ខិណា 50$
១១. លោក មូន ម៉ារ៉ា អង្ករ ១ បាវ

នាម​អ្នកសិល្បៈ​មួយចំនួន​ដែល​សម្រុក​ជួយ​ដល់ សំ ប៉ូ​លីដា​

សម្រាប់សប្បុរសជនដែលចង់ធ្វើការឧបត្ថម្ភដល់តារាស្រីរូបនេះបន្ថែមទៀត សូមទាក់ទងទៅកាន់លេខដែល «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» បង្ហាញនេះ (០១៧ ៩៩ ០៣ ៣២)

នាម​អ្នកសិល្បៈ​មួយចំនួន​ដែល​សម្រុក​ជួយ​ដល់ សំ ប៉ូ​លីដា​

ទាំងនេះគ្រាន់តែការរាយនាមត្រួសៗតាមរយៈ Page «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» តែប៉ុណ្ណោះ ព្រោះថាចំនួនអ្នកចូលរួមជួយឧបត្ថម្ភដល់អ្នកនាង សំ ប៉ូលីដា គឺនៅមានច្រើនរូបទៀត ដោយមានមិត្តសិល្បករមួយចំនួនក៏បានទៅសួរសុខទុក្ខផ្ទាល់ជាមួយអ្នកនាង សំ ប៉ូលីដា រួចទៅហើយដែរ ។ ការចេះជួយគ្នាក្នុងគ្រាអាសន្នអន់ក្រគឺជាវប្បធម៌នៃការចែករំលែកដ៏ល្អផូរផង់របស់ខ្មែរ ដែលកូនខ្មែរគ្រប់រូបគ្រប់ជំនាន់ត្រូវតែប្រកាន់ជាប់ខ្លួនដើម្បីជីវិតរស់នៅមានភាពសុខដុមទាំងផ្លូវកាយ និង ផ្លូវចិត្តទាំងអស់គ្នា ៕ ភូមិន្ទ

នាម​អ្នកសិល្បៈ​មួយចំនួន​ដែល​សម្រុក​ជួយ​ដល់ សំ ប៉ូ​លីដា​នាម​អ្នកសិល្បៈ​មួយចំនួន​ដែល​សម្រុក​ជួយ​ដល់ សំ ប៉ូ​លីដា​