ផ្ទុះ​ក្នុង​ពន្ធនាគារ​មួយ​នៅ​ហ្វ៊ី​លី​ពី​ន​ស្លាប់​10​នាក់

វិទ្យុ DZBB រាយការណ៍​កាលពី​ថ្ងៃ​ទី​១២ សីហា ថា មនុស្ស​យ៉ាងតិច​១០​នាក់​ស្លាប់ ក្នុង​នោះ​មាន​អ្នកទោស​ជនជាតិ​ចិន​២​នាក់ បន្ទាប់​ពី​ការ​ផ្ទុះ​មួយ​កាលពី​យប់​ថ្ងៃ​ទី​១១ សីហា ក្នុង​ពន្ធនាគារ​មួយ​មួយ​នៅ​ឯ PARANAQUE ជា​សង្កាត់​មួយ​នា​ភាគ​ខាងត្បូង​ក្រុង​ម៉ានីល រដ្ឋធានី​ហ្វ៊ី​លី​ពី​ន ។

យោង​តាម​វិទ្យុ​នេះ​ដែល​ដកស្រង់​ប្រភព​ព័ត៌មាន​ពី​ប៉ូលិស និង​អភិបាលក្រុង​ថា ការ​ផ្ទុះ​កើត​មាន​នា​វេលា​ម៉ោង​២០​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​ក្នុង​ការិយាល័យ​របស់​នាយក​ពន្ធនាគារ លោក GERALD BANTAG ដែល​របួស​ដោយ​អម្បែង ។

សាក្សី​ទាំងឡាយ​និយាយ​ប្រាប់​វិទ្យុ​នេះ​ថា អ្នក​នៅ​ជាប់​ជិតខាង​ពន្ធនាគារ​នេះ​រៀបរាប់​ពី​ការ​ផ្ទុះ​យ៉ាងតិច​៣ ក្រោយ​ឮ​ស្នូរ​កាំភ្លើង​ក្នុង​បរិវេណ​ពន្ធនាគារ ៕