រក​ឃើញ​ពូជ​ត្រី​ឆ្លាម​អាយុវែង​បំផុត​​លើ​ផែនដី ​អាច​រស់​ដល់ ៤០០ឆ្នាំ

នៅ​ក្នុង​ការស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី Sciencemag សប្តាហ៍​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ ពូជត្រី​ឆ្លាម «Greenland Shark» ឬ​មាន​ឈ្មោះ​បែប​វិទ្យាសាស្រ្ត​ថា «Somniosus microcephalus» មាន​អាយុ​ចាស់​បំផុត ដែល​កំពុង​រស់នៅ​លើ​ផែនដី​បច្ចុប្បន្ន​នេះ ដោយ​វា​មាន​អាយុកាល​ជា​មធ្យម ២៧២ឆ្នាំ ហើយ​អាច​រស់នៅ​រហូត​ដល់​ទៅ ៤០០ឆ្នាំ​ឯណោះ។ អាយុកាល​ជា​មធ្យម​របស់​ត្រីឆ្លាម​ប្រភេទ​នេះ វែង​ជាង​ពពួក​ត្រីបាឡែន «Bowhead Whale» ដល់​ទៅ ៦០ឆ្នាំ។ ត្រីឆ្លាម​ប្រភេទ​នេះ​រស់នៅ​ក្នុង​ទឹក​ត្រជាក់ ដែល​មាន​សីតុណ្ហភាព -១ អង្សាសេ ទៅ ១០ អង្សាសេ ហើយ​អាច​ហែល​ក្នុង​ជម្រៅ​ទឹក ២ ២០០ម៉ែត្រ និង​មាន​ទម្ងន់​ជាង​មួយ​តោន។

 

រក​ឃើញ​ពូជ​ត្រី​ឆ្លាម​អាយុវែង​បំផុត​​លើ​ផែនដី ​អាច​រស់​ដល់ ៤០០ឆ្នាំ

 

លោកបណ្ឌិត Julius Nielsen អ្នកដឹកនាំ​ការសិក្សា​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា «ត្រីឆ្លាម​ប្រភេទ​នេះ​បាន​រស់នៅ​យ៉ាង​អាថ៌កំបាំង អស់​រយៈពេល​ជា​យូរ​ណាស់​មក​ហើយ តើ​វា​អាច​មាន​អាយុ​ប៉ុន្មាន​ឆ្នាំ​ទៅ? ខ្ញុំ​គិត​ថា យើង​បាន​រក​ឃើញ​សត្វ​មាន​ជីវិត​ចំណាស់​បំផុត នៅ​លើ​ពិភពលោក​ហើយ»។

 

គួរ​បញ្ជាក់​ថា លោក Nielsen និង​ក្រុម​របស់​គាត់ បាន​សិក្សា​លើ​ពូជ​ត្រីឆ្លាម Greenland ញី ចំនួន​២៨ក្បាល ដែល​ត្រូវ​ចាប់​បាន​ដោយ​ចៃដន្យ នៅក្នុង​ប្រតិបត្តិការ​នេសាទ​ត្រី។ លោក Nielsen បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា វិធីសាស្ត្រ​ដែល​ធ្លាប់​បាន​ប្រើ​ដើម្បី​កំណត់​អាយុ​សត្វត្រី គឺ​គ្មាន​ប្រសិទ្ធភាព​លើ​ត្រី​ឆ្លាម​ប្រភេទ​នេះ​ឡើយ ដែល​ធ្វើ​ឲ្យ​ការ​សិក្សា​ពិបាក និង​មិន​បាន​ដឹង​ច្បាស់​ពី​អាយុ​របស់​ពួក​វា៕

 

រក​ឃើញ​ពូជ​ត្រី​ឆ្លាម​អាយុវែង​បំផុត​​លើ​ផែនដី ​អាច​រស់​ដល់ ៤០០ឆ្នាំ

 

រក​ឃើញ​ពូជ​ត្រី​ឆ្លាម​អាយុវែង​បំផុត​​លើ​ផែនដី ​អាច​រស់​ដល់ ៤០០ឆ្នាំ

 

រក​ឃើញ​ពូជ​ត្រី​ឆ្លាម​អាយុវែង​បំផុត​​លើ​ផែនដី ​អាច​រស់​ដល់ ៤០០ឆ្នាំ

 

រក​ឃើញ​ពូជ​ត្រី​ឆ្លាម​អាយុវែង​បំផុត​​លើ​ផែនដី ​អាច​រស់​ដល់ ៤០០ឆ្នាំ

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ metro