សំ ប៉ូលីដា លាត​ត្រដាង​ការ​ពិត​រឿង​របួស​ជើង

នៅ​ក្នុង​ជំនួប​ផ្ទាល់​ជាមួយ Sabay មុន​នេះ តារា​សម្ដែង និង​កំប្លែង សំ ប៉ូលីដា របួស​ជើង​របស់​នាង​មិន​មែន​ដោយ​សារ​អំពើ​ហិង្សា​ពី​ស្វាមី ឬ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដូច​ពាក្យ​ចចាមអារ៉ាម​លើកឡើងតគ្នានោះ​ទេ។ ប៉ុន្តែ​អ្នក​នាង​បាន​ជួប​ឧប្បត្តិហេតុ​រអិលដួល​ខ្ទប់​របាំង​ថ្ម​ក្នុង​ហាង ពេល​កំពុង​រត់​ឆ្លេឆ្លា​យក​ទឹកកក​ជូន​ភ្ញៀវ។

 

សំ ប៉ូលីដា លាត​ត្រដាង​ការ​ពិត​រឿង​របួស​ជើង

 

តារា​កំប្លែង​រូប​នេះ​អះអាង​ថា ការ​ពិត​អ្នក​នាង​ជា​អ្នក​ចម្រៀង​នៅ​ក្នុង​ហាង​យីហោ “១សប្បាយ​មែន” ខណៈ​ប្ដី​របស់​ខ្លួន​ជា​មេការ​ហាង ហើយ​ស្នាក់​នៅ​ទីនេះ​តែម្ដង ព្រោះ​អ្នក​ទាំង​ពីរ​ពុំ​មាន​ផ្ទះ​សម្បែង​ផ្ទាល់ខ្លួន​ហ្នឹង​គេ​ឡើយ។ ដោយ​សារ​បុគ្គលិក​តិច ហើយ​មាន​ភ្ញៀវ​ទៅ​ច្រើន ទើប​នាង​ប្រឹង​រត់​ជួយ​ចាប់​ទឹក​កក ហើយ​រអិល​ដួល​នៅ​យប់​ថ្ងៃ​ទី​២​សីហា​តែ​ម្ដង​រហូត​មាន​របួស​តែម្ដង។ សំ ប៉ូលីដា បញ្ជាក់​ថា ភ្លាមៗ​ប្ដី​របស់​នាង និង​ភ្ញៀវ​មួយ​ចំនួន​បាន​ផ្អើល​ឈូឆរ ហើយ​នាំ​យក​ទៅ​ពេទ្យ​តែ​ម្ដង។

 

ចង់​ដឹង​ថា រឿង​រ៉ាវ​យ៉ាង​ណា​បន្ត​ទៀត​នោះ សូម​ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម៖