បញ្ហាដំណេក ជាមូលហេតុ ធ្វើឲ្យសក់ជ្រុះ

បញ្ហាដំណេក ជាមូលហេតុ ធ្វើឲ្យសក់ជ្រុះ

តើអ្នកដឹងទេថា  បញ្ហាដំណេកអាចធ្វើឲ្យសក់របស់អ្នក  ជ្រុះបាន? ការគេងគឺជាឪកាសដើម្បីជួសជុល និងបណ្តុះកោសិកាឡើងវិញរបស់សារពាង្គកាយ។ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់នោះទេ   សារពាង្គកាយរបស់អ្នក   នឹងធ្វើការសំរាកមិនគ្រប់គ្រាន់   ដែលជាហេតុធ្វើឲ្យសុខភាពរបស់អ្នកមានសភាពទ្រុឌទ្រោម។នេះ គឺជាបញ្ហាមួយយ៉ាងសំខាន់ អាចធ្វើឲ្យសក់របស់អ្នកជ្រុះ នៅពេលអ្នកគេងមិនគ្រប់គ្រាន់អ្នកនឹង មានអារម្មណ៏មិនល្អ និង គិតច្រើន  ដែលជាហេតុធ្វើឲ្យសក់ជ្រុះ។ បញ្ហាមួយទៀតនៃការគេងមិនគ្រប់គ្រាន់គឺធ្វើឲ្យអ្នកកើតជំងឺស្រ្តេស។ដោយឡែកជំងឺស្ត្រេសនេះ ក៏ជាមូលហេតុធ្វើឲ្យសក់ជ្រុះដែរ។ នៅពេលដែលអ្នកមាន ភាពស្មុគស្មាញច្រើន សក់របស់អ្នកនឹងជ្រុះយ៉ាងងាយស្រួល។

យោងតាមគេហទំព័រHairBoutique បានឲ្យដឹងថា មានកត្តា៤យ៉ាងដែលជាឧបសគ្គនៃការលូត
លាស់សក់៖
១. បញ្ហាសុខភាព
២. ការគេងមិនគ្រប់គ្រាន់
៣. កង្វះអាហាររូបត្ថម្ភ
៤. ការទទួលទានជាតិកាហ្វេអ៊ីន និង ជាតិនីកូទីនហួសបរិមាណកំណត់។

ដូច្នេះ សូមអ្នកទាំងអស់គ្នាទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ គេងក្នុងមួយថ្ងៃឲ្យបានរយៈ
ពេល៨ម៉ោង ដើម្បីថែរក្សាសុខភាពឲ្យបានល្អ។

ប្រភព ៖ camnews

  • បញ្ហាដំណេក ជាមូលហេតុ ធ្វើឲ្យសក់ជ្រុះ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:ចំនេះដឹង
Tags: