កន ច​ន្ថា និង​មា​ជ សុខ​រ៉ា ត្រូវការ​ឈ្នះ​ដូច​គ្នា​ដើម្បី​ធានា​សុវត្ថិភាព​ឡើង​ទៅ​វគ្គ​បន្ត

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​CNC ថ្ងៃ​សៅរ៍​ ទី​១៣ សីហា ស្អែក​នេះ កន ច​ន្ថា និង មា​ជ សុខ​រ៉ា ត្រូវការ​ឈ្នះ​ដាច់ខាត​ដើម្បី​ធានា​សុវត្ថិភាព​ឡើង​ទៅ​វគ្គ​បន្ត ។

កន ច​ន្ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ Chan Chai Chompasak ឯ​មា​ជ សុខ​រ៉ា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Darki Sor Viravan ។ កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ ត្រូវការ​ឈ្នះ​ដាច់ខាត​ដើម្បី​ធានា​សុវត្ថិភាព​ឡើង​ទៅ​វគ្គ​បន្ត​។ ពួក​គេ​ប្រកួត​៣​លើក​កន្លង​មក​ឈ្នះ​២​ចាញ់​១ ដូច្នេះ​បើសិនជា​ឈ្នះ​លើក​នេះ​ទៀត​នឹង​បាន​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ​។ ចំណែក​កីឡាករ​ឡាវ​ដែល​ជួប​ប្រកួត​ជាមួយ កន ច​ន្ថា លើក​នេះ ប្រកួត​​​បាន​៣​លើក​ដូច​គ្នា ប៉ុន្តែ​ឈ្នះ​១​ចាញ់​២ ដូច្នេះ​លើក​នេះ បើសិនជា​គេ​ចាញ់​គឺ​លែង​មានឱកាស​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​ហើយ​។ កីឡាករ​ឡាវ​ធ្លាប់​ប្រកួត​៨៦​លើក ឯក​ន ច​ន្ថា ធ្លាប់​ប្រកួត​១០០​លើក ដូច្នេះ​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​របស់​គេ​អាច​អន់​ជាង កន ច​ន្ថា ។

មា​ជ សុខ​រ៉ា ប្រកួត​បាន​៣​លើក​ឈ្នះ​២​លើក​ចាញ់​១​លើក​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ភាគច្រើន​ពេល​ជួប​កីឡាករ​ថៃ​ដែល​ប្រកួត​បាន​៣​លើក​ឈ្នះ​១​លើក​ចាញ់​២​លើក ។ ដូច្នេះ មា​ជ សុខ​រ៉ា បើ​ឈ្នះ​លើក​នេះ​ទៀត នឹង​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ ។

ចំណែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​វិញ​នោះ កីឡាករ​សេក មេ​សា​ជួប មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ឈុ​ន បញ្ញា មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។ កីឡាករ រិ​ន សា​រដ្ឋ មក​ពី​ក្លិប​ខេត្តស្វាយរៀង ប្រកួត​ជាមួយ​កីឡាករ គឹ​ម វាសនា មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១​។

 

ដោយឡែក នៅ​ថ្ងៃអាទិត្យ​ទី​១៤ សីហា លើ​សង្វៀន​ដដែល​កីឡាករ​ខុន សុវណ្ណ មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ សិទ្ធ សុវណ្ណ​ដេ​ត មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ។ កីឡាករ ពុ​យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ លី​ន ជី មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​រិ​ទ្ធ ។ កីឡាករ វេន សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ តាំង សីហា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។ កីឡាករ​សិទ្ធ ច​ន្ទ្រា មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ គង់ វិ​រៈ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ។ កីឡាករ ជ័យ ស៊ី​នេ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ផា​ន់ សា​រុន មក​ពី​ក្លិប​គជសារ​កីឡា និង​គូ​ចុង​ក្រោយ​កីឡាករ ឡុ​ង សុ​ថេ​ត មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ផល រស្មី មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ៕