ការពិត សំ ប៉ូលីដា បាក់ជើង អ្នកភូមិជិតខាងបង្ហើបថា ប្ដីវ៉ៃនឹងដែកបំពង់ទីប

សិល្បៈ ៖ អស់ពេលមួយសប្ដាហ៍មកហើយ ដែលទស្សនិកជន រួមទាំងអ្នកសិល្បៈ បានបង្ហាញក្ដីអាណិតអាសូរ ដល់អ្នកនាង សំ ប៉ូលីដា ក្រោយពីតារារូបនេះ បានប្រាប់ថា នាងជួបគ្រោះថ្នាក់ ដួលរហូតបាក់កជើងខាងស្ដាំ និងជាំខ្មៅហើម នៅរង្វង់បរិវេណភ្នែក មើលមុខសឹងមិនស្គាល់ ដោយសារតែនាងផឹកស្រាស្រវឹងជ្រុល ទើបបង្កឱ្យជួបគ្រោះថ្នាក់ដោយចៃដន្យនេះ។

ដោយឡែកព្រឹកនេះ ក៏មានព័ត៌មានពីអ្នកសិល្បៈ ដែលស្និទ្ធនឹងនាង និងអ្នកភូមិនៅព្រែកហូរ បានបង្ហើបប្រាប់ថា សំ ប៉ូលីដា របួសបាក់កជើង និងជាំមុខជាំមាត់ដ៏ធ្ងន់ធ្ងរនេះ គឺដោយសារតែប្ដី ប្រើអំពើហិង្សា ដោយប្រើដៃជើង និងបំពង់ទីប វាយទៅលើអ្នកនាង ដូចសត្វធាតុគួរឱ្យអាសូរ រហូតធ្វើឱ្យនាងទទួលរងគ្រោះថ្នាក់ នឹងមានស្លាកស្នាមពេញខ្លួន។

ការធ្លាយចេញសកម្មភាពស្វាមីធ្វើទារុណកម្មនេះប្រភពខាងលើក៏សង្កត់ធ្ងន់ថា ការទទួលរង់អំពើហិង្សានេះ សំ ប៉ូលីដា មិនមែនទើបតែជួបជាលើកទី១ទេ គឺញឹកញាប់គេឧស្សាហ៍ឃើញនាង និងស្វាមីឈ្លោះប្រកែកគ្នា ហើយលើកចុងក្រោយប្តីប្រពន្ធមួយគូនេះកើតជម្លោះកាន់តែខ្លាំង រហូតស្វាមីប្រើប្រាស់ដៃជើង វាយបែកច្រមុះ ជាំមុខមាត់ នឹងវាយដោយបំពង់ទីបទើបធ្វើឱ្យនាងបាក់ជើងតែម្ដង។

យោងតាមប្រភពពីអ្នកជិតខាងនៅព្រែកហូរខាងក្រោយវត្តក្រពើហាដែលជាទីតាំង សំ ប៉ូលីដា និងប្ដីរស់នៅ ក៏បានទម្លាយចេញព័ត៌មានថា អ្នកស្រុកភូមិនណាៗ ក៏ដឹងថាប្តីប្រពន្ធមួយគូនេះឈ្លោះគ្នាជាញឹកញាប់ សូម្បីតែគ្រាទើបនឹងរៀបការរួចថ្មីថ្មោង ក៏មានការឈ្លោះគ្នាជាញឹកញាប់ដែរ ហើយ អ្វីដែលសង្វេគគឺគ្រាដែលនាងឈឺគេមិនឃើញវត្តមានស្វាមីនាងមកជិតមើលថែទេ ហើយនាងត្រូវបង្ខំចិត្តមកស្នាក់នៅក្នុងភោជនីយដ្ឋានមួយដែលនាងច្រៀង ដោយមិនហ៊ានទៅសម្រាកព្យាបាលនៅផ្ទះឡើយខណៈដែលខ្លាចស្វាមីនាងធ្វើបាប។

ទោះយ៉ាងណាជុំវិញព័ត៌មានខាងលើនេះតារាចម្រៀង និងកំប្លែងអ្នកនាង សំ ប៉ូលីដា នៅតែបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន និងអ្នករួមអាជីពដែលបានទៅសួរសុខទុក្ខដដែលថា នាងជួបគ្រោះថ្នាក់បាក់ជើងស្តាំតាំងពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦មកម្ល៉េះ ពេលដែលផឹកស្រាស្រវឹងខ្លាំងដើរភ្លាត់ជើងដួលមួយទំហឹង បណ្ដាលឲ្យដួលកាច់ជើងបាក់ឆ្អឹងតែម្ដង ពេលនោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលា។ សំ ប៉ូលីដា បន្តថា ដោយអាការៈធ្ងន់ធ្ងរ ទើបគ្រូពេទ្យឲ្យនាងសម្រាកបានយូរខែសិន ព្រោះមិនហ៊ានវះកាត់បាន ដោយសារនាងមានជំងឺទឹកនោមផ្អែមផងដែរ។

តែការឆ្លើយបដិសេធនេះ ត្រូវបានអ្នកសិល្បៈ ដែលដឹងរឿងលើកឡើងថា គឺជាការលាក់លៀមប៉ុណ្ណោះ ព្រោះតែមិនចង់ ឲ្យមានរឿងរ៉ាវវែងឆ្ងាយ។ សូមរម្លឹកដែរថា អ្នកនាង សំ ប៉ូលីដា បានចូលរោងការជាមួយលោក ស្វាយ ស៊ីសុថា ហៅ ខ្យាដំរី នៅថ្ងៃទី១២ មិថុនា ឆ្នាំ២០១២ និងទទួលបានចំណងដៃកូនពីរនាក់ គឺស្រីម្នាក់ និងប្រុសម្នាក់៕

ប្រភព៖ kbn-live


Related Posts