តារា​សម្តែង​ប្រុស​ម្នាក់​បង្ហោះ​រូប​ស្រាត​តាម​ហ្វេ​ស​ប៊ុ​ក

រាជធានីភ្នំពេញ ៖ តារាសម្តែងប្រុសម្នាក់បានធ្វើឲ្យបណ្តាអ្នកលេងហ្វេសប៊ុកជាច្រើនភ្ញាក់ផ្អើលបន្ទាប់ពីលោកបញ្ចេញរូបភាពអាក្រាតកាយលើគ្រែតាមហ្វេសប៊ុកកាលពីពេលថ្មីៗកន្លងមក ។

រូបភាពដែលលោកស៊ិន សំនៀង បង្ហោះនោះ មើលទៅដូចជារូបភាពកែច្នៃ(កាត់ត) ប៉ុន្តែពេលពិនិត្យឲ្យច្បាស់វាមិនមែនជារូបភាពកាត់តឡើយ ព្រោះបានបង្ហោះក្នុងPage ផ្លូវការរបស់លោក ហើយវាត្រូវបានដកចេញវិញប៉ុន្មាននាទីក្រោយមក ។

គេនៅមិនទាន់ដឹងទេថា រូបភាពស្រាតដេកនៅលើគ្រែតែម្នាក់ឯងដែលលោកស៊ិន សំនៀង បង្ហោះវាគឺជាចេតនារបស់លោក ឬបែបណាទេ បន្ទាប់ពីតារារូបនេះស្ងប់ស្ងាត់ខ្លាំងក្នុងពិភពសិល្បៈនារយៈពេលចុងក្រោយនេះ ។

គេនៅមិនទាន់អាចសន្និដ្ឋានបានច្បាស់លាស់នៅឡើយទេថា រូបភាពអាក្រាតរបស់លោកស៊ិន សំនៀងនោះជាការសម្តែងក្នុងខ្សែភាពយន្ត ឬក៏បទចម្រៀងណាមួយឡើយ ប៉ុន្តែមហាជននិយាយថា រូបភាពបែបនោះមិនត្រូវបង្ហាញជាសាធារណៈទេ ។

គេហទំព័រយើងមិនអាចស្វែងរកការបកស្រាយណាមួយពីលោកស៊ិន សំនៀង បានទេ ប៉ុន្តែជាការកត់សម្គាល់កន្លងមកមានការចាប់អារម្មណ៍ថា លោកតែងតែបង្ហោះសារចម្លែកៗ ហាក់បីដូចជាមនុស្សដែលកំពុងតែបាក់ទឹកចិត្តនៅក្នុងរឿងអ្វីមួយ ។

លោកស៊ិន សំនៀង បានចូលរួមសម្តែងច្រើនក្នុងបទចម្រៀងរបស់ផលិតកម្មហង្សមាស និងរស្មីហង្សមាស ។ លើសពីនេះ លោកបានបង្ហាញវត្តមានក្នុងខ្សែភាពយន្តមួយចំនួនទៀត ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ លោកហាក់មានភាពស្ងប់ស្ងាត់ជាងមុន ។

ក្នុងអំឡុងឆ្នាំ២០១៣លោកស៊ិន សំនៀង ចាប់ផ្តើមគម្រោងបើកផ្ទះសំណាក់ផ្ទាល់ខ្លួនមួយក្នុងខេត្តសៀមរាប នៅដីឡូត៍មួយដែលលោកបានទិញ ។ គម្រោងមួយនោះបានចាប់ផ្តើមជាមួយការខ្ចីលុយពីធនាគារបន្ថែម ដោយបូកបញ្ចូលពីចំណូលសិល្បៈ និងការរកស៊ីបើក ហាងកាត់ដេរ និងហាងលក់វត្ថុអនុស្សារីយ៍ដែលមានស្រាប់របស់លោក ។ រហូតមកដល់ពេលនេះគេមិនដឹងទេថា ផ្ទះសំណាក់របស់លោកស៊ិន សំនៀងជោគជ័យ ឬយ៉ាងណាឡើយ ខណៈពេលទីផ្សារសិល្បៈរបស់លោកក្នុងដំណាក់កាលចុងក្រោយនេះ ហាក់ស្ងាត់ ៕

ប្រភព៖ everyday


Related Posts