តួ “​លីពូ”រឿងសាមកុក ​បញ្ចេញ​រូប​ថត​ Pre-Wedding មុន​​ចូល​រោងការ​ខែ​ក្រោយ

កម្រងរូបភាពមង្គលដ៏ស្រស់ស្អាតរបស់តារាសម្ដែង Peter Ho និងប្រពន្ធដែលត្រូវបានថតនៅប្រទេសម៉ុងហ្គោលីទើបតែត្រូវបានបញ្ចេញមុននេះបន្តិច។

រសៀលថ្ងៃទី១១ខែសីហា តារាសម្ដែងល្បីឈ្មោះតៃវ៉ាន់ Peter Ho តួកំពូលមេទ័ពក្បាច់គុនខ្លាំងពូកែ “លីពូ” ក្នុងរឿង “សាមកុក” ឆ្នាំ២០១០បានបង្ហាញពីកម្រងរូបថតមង្គលការដ៏ទាក់ទាញរបស់ខ្លួន។

តារាវ័យ៤០ឆ្នាំបានឲ្យដឹងថាខ្លួននិងប្រពន្ធបានធ្វើដំណើរដល់ប្រទេសម៉ុងហ្គោលីដើម្បីផ្ដិតយករូបភាពមិនអាចបំភ្លេចបានទាំងនេះ។ ភរិយារបស់ Peter Ho មានឈ្មោះថា Peggy អាយុបងលោក៤ឆ្នាំជាអ្នកនៅក្រៅរង្វង់សិល្បៈ។ អ្នកទាំង២បាននៅក្បែរគ្នា៨ឆ្នាំហើយ។ គូស្នេហ៍មួយនេះបានចុះឈ្មោះរៀបការកាលពីខែមីនាហើយនឹងដឹកដៃគ្នាចូលរោងការនៅថ្ងៃទី១ខែកញ្ញានេះ៕

ប្រភព៖ news.sabay


តួ “​លីពូ”រឿងសាមកុក ​បញ្ចេញ​រូប​ថត​ Pre-Wedding មុន​​ចូល​រោងការ​ខែ​ក្រោយ

តារា​សម្តែង​ប្រុស​ម្នាក់​បង្ហោះ​រូប​ស្រាត​តាម​ហ្វេ​ស​ប៊ុ​ក

តួ “​លីពូ”រឿងសាមកុក ​បញ្ចេញ​រូប​ថត​ Pre-Wedding មុន​​ចូល​រោងការ​ខែ​ក្រោយ

ការពិត សំ ប៉ូលីដា បាក់ជើង អ្នកភូមិជិតខាងបង្ហើបថា ប្ដីវ៉ៃនឹងដែកបំពង់ទីប