សំ ប៉ូលីដា លាត​ត្រដាង​ការ​ពិត​រឿង​របួស​ជើង

នៅក្នុងជំនួបផ្ទាល់ជាមួយ Sabay មុននេះ តារាសម្ដែង និងកំប្លែង សំ ប៉ូលីដា របួសជើងរបស់នាងមិនមែនដោយសារអំពើហិង្សាពីស្វាមី ឬគ្រោះថ្នាក់ចរាចរណ៍ដូចពាក្យចចាមអារ៉ាមលើកឡើងតគ្នានោះទេ។ ប៉ុន្តែអ្នកនាងបានជួបឧប្បត្តិហេតុរអិលដួលខ្ទប់របាំងថ្មក្នុងហាង ពេលកំពុងរត់ឆ្លេឆ្លាយកទឹកកកជូនភ្ញៀវ។

តារាកំប្លែងរូបនេះអះអាងថា ការពិតអ្នកនាងជាអ្នកចម្រៀងនៅក្នុងហាងយីហោ “១សប្បាយមែន” ខណៈប្ដីរបស់ខ្លួនជាមេការហាង ហើយស្នាក់នៅទីនេះតែម្ដង ព្រោះអ្នកទាំងពីរពុំមានផ្ទះសម្បែងផ្ទាល់ខ្លួនហ្នឹងគេឡើយ។ ដោយសារបុគ្គលិកតិច ហើយមានភ្ញៀវទៅច្រើន ទើបនាងប្រឹងរត់ជួយចាប់ទឹកកក ហើយរអិលដួលនៅយប់ថ្ងៃទី២សីហាតែម្ដងរហូតមានរបួសតែម្ដង។ សំ ប៉ូលីដា បញ្ជាក់ថា ភ្លាមៗប្ដីរបស់នាង និងភ្ញៀវមួយចំនួនបានផ្អើលឈូឆរ ហើយនាំយកទៅពេទ្យតែម្ដង។

ចង់ដឹងថា រឿងរ៉ាវយ៉ាងណាបន្តទៀតនោះ សូមទស្សនាវីដេអូដូចខាងក្រោម៖


សំ ប៉ូលីដា លាត​ត្រដាង​ការ​ពិត​រឿង​របួស​ជើង

តារា​សម្តែង​ប្រុស​ម្នាក់​បង្ហោះ​រូប​ស្រាត​តាម​ហ្វេ​ស​ប៊ុ​ក

សំ ប៉ូលីដា លាត​ត្រដាង​ការ​ពិត​រឿង​របួស​ជើង

គ្រាន់តែ​ឆ្លុះ​អេកូ​ឃើញ​រូបរាង​ពិត​របស់​កូន​ ម្តាយ​សម្រេចចិត្ត​ទម្លាក់ចោល