ដំរួយ​ខ្លះៗ​ពី​ស្នេហា​ថ្មី​របស់នាង Seolhyun ពិត ឬ យ៉ាងណា ?

6 Videos


ក្រោយពីមានពាក្យចចាមអារ៉ាមស្នេហារវាងតារាចម្រៀងកូរ៉េដ៏ល្បីឈ្មោះពីររូប គឺសមាជិកក្រុមចម្រៀង AOA នាង Seolhyun និង សមាជិកក្រុមចម្រៀង Block B លោក Zico ពេលនេះ អ្នកនាំពាក្យអ្នកទាំងពីរបានចេញមុខបកស្រាយរឿងនេះ ដើម្បីបំបាត់ចម្ងល់របស់មហាជន ។

ដំរួយ​ខ្លះៗ​ពី​ស្នេហា​ថ្មី​របស់នាង Seolhyun ពិត ឬ យ៉ាងណា ?

ព័ត៌មានស្នេហានេះបានកើតឡើងកាលពីចុងខែឧសភា ដែលពេលនោះមានរូបថតលេចឡើង បង្ហាញថាអ្នកទាំងពីរនៅក្នុងរថយន្ត Porsche ពណ៌ខ្មៅរបស់លោក Zico ជាមួយគ្នា ពេលដែលជិះកម្សាន្តតាមដងទន្លេ Han ។

ដំរួយ​ខ្លះៗ​ពី​ស្នេហា​ថ្មី​របស់នាង Seolhyun ពិត ឬ យ៉ាងណា ?

អ្នកនាំពាក្យនាង Seolhyun បានឲ្យដឹងថា «ព្រោះតែអ្នកទាំងពីរធ្លាប់ពឹងពាក់គ្នាក្នុងគ្រាលំបាក ទើបធ្វើឲ្យពួកគេចាប់អារម្មណ៍លើគ្នា ហើយក្នុងនាមជាសិស្សច្បង និង សិស្សប្អូន ពួកគេក៏កាន់តែអាចយល់ចិត្តគ្នាបានច្បាស់» ។

ដំរួយ​ខ្លះៗ​ពី​ស្នេហា​ថ្មី​របស់នាង Seolhyun ពិត ឬ យ៉ាងណា ?

ចំណែកឯអ្នកនាំពាក្យលោក Zico វិញបានប្រាប់ដែរថា «ពួកគេទាំងពីរពិតជាមានទំនាក់ទំនង ស្និទ្ធស្នាលនឹងគ្នាមែន ហើយពេលនេះពួកគេគឺកំពុងតែព្យាយាមយល់ពីគ្នាឲ្យបានច្រើនជាងនេះ» ។

ដំរួយ​ខ្លះៗ​ពី​ស្នេហា​ថ្មី​របស់នាង Seolhyun ពិត ឬ យ៉ាងណា ?

ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យភាគីទាំងពីរពុំបានបញ្ជាក់ឲ្យច្បាស់ទេថា តើអ្នកទាំងពីរពិតជាគូស្នេហ៍ថ្មីមែន ឬ យ៉ាងណានោះ ព្រោះពួកគេបានលើកឡើងថា ពួកគេមិនចង់លូកដៃក្នុងរឿងជីវិតឯកជនផ្ទាល់ខ្លួន និង សូមឲ្យមហាជនរង់ចាំមើលខ្លួនឯងវិញ ៕

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)