លោក ថោង ខុន ​ប្រាប់​ឲ្យ​បង្កើន​ផលិតផល​ទេសចរណ៍​ថ្មី​ឲ្យ​បាន​ច្រើន​ដើម្បី​បំពេញចិត្ត​ភ្ញៀវ​ និពន្ធដោយ : អ៊ីសា រ៉ហានី       August-12-2016, 3:41 pm         320

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ថោង ខុន ​ប្រាប់​ឲ្យ​បង្កើន​ផលិតផល​ទេសចរណ៍​ថ្មី​ឲ្យ​បាន​ច្រើន​ដើម្បី​បំពេញចិត្ត​ភ្ញៀវ​​សៀមរាប​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ឲ្យ​ដឹងថា ផលិតផល​ទេសចរណ៍​ថ្មី ពិត​ជាមាន​សារសំខាន់ ដើម្បី​ភាព​រីកចម្រើន​​វិស័យ​ទេសចរណ៍​។ លោក ថោង ខុន ប្រាប់​វិស័យ​ឯកជន​ទាំងអស់​ក្នុង​បណ្តា​ខេត្ត ត្រូវខិតខំ​ប្រឹងប្រែង​បង្កើន​ផលិតផល​ទេសចរណ៍​ថ្មីៗ ដើម្បី​បំពេញតម្រូវការ​ដល់​ភ្ញៀវទេសចរ​។​

​មុននឹង​និយាយ​រឿង​ត្រូវ​បង្កើន​ផលិតផល​ទេសចរណ៍​ថ្មីៗ លោក ថោង ខុន បាន​រម្លឹក​ពី​ហេតុផល​មួយចំនួន ដែល​ពុំ​សូវ​មាន​ភ្ញៀវ​ដើរ​ក្នុង​រដូវវស្សា ឫ​រដូវភ្លៀង​។ ហេតុផល​ទាំងនោះ ដោយសារ​ខែ​ភ្លៀង ភ្ញៀវ​មាន​ពេលវេលា​តិច​ក្នុង​ការដើរ ហើយ​ពិសេស​នោះ ពួកគេ​បារម្ភ​ពី​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ (​តាម​យន្តហោះ​) ជាដើម​។

​លោក ថោង ខុន មាន​សុទិដ្ឋិនិយម​ថា ភ្ញៀវទេសចរ​នឹ​ចាប់ផ្តើម​កើនឡើង​វិញ ក្នុង​រយៈពេល​៦​ខែ​ចុងឆ្នាំ​។ លោក​បន្ថែមថា​៖« យើង​រំពឹងថា រយៈពេល​៦​ខែ​ចុងឆ្នាំ ភ្ញៀវ​នឹង​កើនឡើង​វិញ តែ​យើង​ក៏​ប្រឹងប្រែង​សម្រាប់ ទៅដល់​២០១៧ ២០១៨ ត្រូវខិតខំ​ធ្វើ​យ៉ាងម៉េច ឲ្យ​មាន​ផលិតផល​ថ្មី​។ ...​ហើយ​អ្វីដែល​ធ្វើ​មិនល្អ ត្រូវធ្វើ​ឲ្យ​ល្អ​។ និយាយ​ចឹ​ង​មិនមែន​ថា ខេត្តសៀមរាប មិន​មានអី​ថ្មី​នោះទេ មានការ​កើនឡើង​ច្រើនណាស់​។ ភ្ញៀវទេសចរ​ដែល​គេ​មក មកពី​មុន​និង​មក​ឥឡូវ ក៏​គេ​នៅ​កោតសរសើរ​ថា ទីក្រុង​យើង​ក៏​ល្អ​ជាង​មុន​...»​។​

​ត្រង់ចំណុច​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏បាន​លើកយក​ករណី​ការអភិវឌ្ឍ​នៅ​ភ្នំ​គូលែន​មក​និយាយ​ផងដែរ​។ លោក ថោង ខុន ចង់​ឲ្យ​មានការ​អភិវឌ្ឍ​ច្រើនជាង​សព្វថ្ងៃ ព្រោះថា ភ្នំ​គូលែន​ជា​គោលដៅ​ទេសចរណ៍​ល្អ​មួយ​សម្រាប់​ទេសចរ​ជាតិ និង​អន្តរជាតិ​។ «...​បើ​ទៅ​ភ្នំ​គូលែន ឮសូរ​ថា​ល្អ ប៉ុន្តែ​ឮសូរ​ថា​ផ្លូវ​ឡើងទៅ​ខ្លាច​ធ្លាក់​។ វា​អត់​មាន​របង​ខ្លាច​ធ្លាក់​ជ្រោះ​...»​។ នេះ​ជាការ​សង្កេតឃើញ​របស់​លោក​រដ្ឋមន្ត្រី​។​

​ខាងក្រោម​នេះ​ជា​ប្រសាសន៍​របស់លោក ថោង ខុន ដែល​លោក​បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ការងារ​ទេសចរណ៍​ជាមួយនឹង​វិស័យ​ឯកជន​កាលពី​ថ្ងៃទី​៩ សីហា​កន្លងទៅ នៅ​ខេត្តសៀមរាប​